លោក Xi Jinping ប្រធានរដ្ឋចិនតបសំបុត្ររបស់ចៅប្រុសឧត្តមសេនីយ៍ឯកអាមេរិក Joseph Warren Stilwel

2023-08-31 17:20:56
ប្រភព:CRI

ថ្ងៃទី ២៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុត្ររបស់លោក John Easterbrook ជាចៅប្រុសឧត្តមសេនីយឯកអាមេរិកលោក Joseph Warren Stilwel ។

លោក Xi Jinping បានលើកឡើងក្នុងសំបុត្រថា សូមថ្លែងអំណរគុណចំពោះលោក Easterbrook ដែលបានចែករំលែកពីរឿងរ៉ាវដែលលោកឧត្តមសេនីយ៍ឯក  Joseph Warren Stilwel និងកូនចៅប៉ុន្មានជំនាន់របស់ក្រុមគ្រួសារត្រកូល Stilwell បានរាប់អានដោយមេត្រីភាពជាមួយប្រទេសចិន។ តាមរយៈក្រុមគ្រួសារត្រកូលStilwell ខ្ញុំបានចាប់អារម្មណ៍ពីមនោសញ្ចេតនាមេត្រីភាពរបស់ប្រជាជនអាមេរិកចំពោះប្រជាជនចិន។ លោក Xi Jinping បានគូសបញ្ជាក់ថា ខ្ញុំសង្ឃឹមហើយជឿជាក់ថា លោកនិងសមាជិកក្រុមគ្រួសារត្រកូល Stilwellផ្សេងទៀតនឹងបន្តរួមចំណែកជាកម្លាំងសម្រាប់មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីចិននិងអាមេរិក។ ស្វាគមន៍លោកមកលេងប្រទេសចិនឱ្យបានញឹកញាប់។

គួរញ្ជាក់ថា កាលពីថ្មីៗនេះ លោក John Easterbrook បានផ្ញើសារលិខិតជូនលោកXi Jinping ប្រធានរដ្ឋចិន ដោយបានរំលឹកពីប្រវត្តិប្រាស្រ័យទាក់ទងរវាងលោក Stilwell និងប្រជាជនចិន ព្រមទាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កូនចៅជំនាន់ក្រោយលោក Stilwell ដើម្បីជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរវាងអាមេរិកនិងចិន។ លោកក៏បានសម្តែងការគោរពចំពោះលោកប្រធានរដ្ឋចិន Xi Jinping ដែលបានគាំទ្រការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរវាងអាមេរិកនិងចិនក្នុងរយៈពេលយូរកន្លងមក និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិននិងប្រជាជនចិនដែលមិនបំភ្លេចមិត្តចាស់ ក៏ដូចជាបង្ហាញពីបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរបស់ក្រុមគ្រួសារត្រកូល Stilwell ក្នុងការជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរវាងអាមេរិកនិងចិន៕

លោក Xi Jinping ប្រធានរដ្ឋចិនតបសំបុត្ររបស់ចៅប្រុសឧត្តមសេនីយ៍ឯកអាមេរិក Joseph Warren Stilwel