លោកXi Jinpingប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារជួយ សង្គ្រោះគ្រោះទឹកជំនន់នៅស្រុកJinyangមណ្ឌលQiongshanខេត្តSichuan

2023-08-31 17:21:55
ប្រភព:CRI

នាព្រឹកព្រលឹមថ្ងៃទី២១ខែសីហាឆ្នាំ២០២៣ ស្រុក Jinyang មណ្ឌល Qiongshan ខេត្ត Sichuan ប្រទេសចិនបានកើតមានគ្រោះទឹកជនន់ហូរច្រោះពីលើភ្នំដោយសារការធ្លាក់ភ្លៀងខ្លាំងបណ្តាលឱ្យបុគ្គលិកមួយចំនួននៅក្នុងរោងចក្រកែឆ្នៃសរសៃរដែកនៃគម្រោងJN1នៃផ្លូវល្បឿនលឿនYanjiangស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួន។

បន្ទាប់ពីទទួលបានដំណឹងពាក់ព័ន្ធ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការកិច្ចការយោធានៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ការណែនាំសំខាន់ដោយតម្រូវឱ្យធ្វើកិច្ចខិតខំប្រឹងប្រែងពេញទំហឹងដើម្បីរុករកអ្នកបាត់ខ្លួន ធ្វើការងារចាត់ចែងឱ្យបានល្អ ដូចជាទាក់ទងក្រុមគ្រួសារអ្នករងគ្រោះជាដើម ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនត្រូវចាត់បញ្ជួនក្រុមការងារដើម្បីធ្វើការស៊ើបអង្កេតដោយគ្រប់ជ្រុងជ្រោយ ដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលមានទទួលខុសត្រូវនិងត្រួតពិនិត្យបញ្ហាឱ្យគ្រប់ជ្រុងជ្រោយ បង្កើនការអនុវត្តកិច្ចការលើគ្រប់វិស័យ បង្កើនការត្រួតពិនិត្យនិងគ្រប់គ្រងពីសុវត្ថិភាព ដើម្បីគាំពារសុវតិ្ថភាពនៃអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

តាមអនុសាសន៍ណែនាំរបស់លោកXi Jinping ក្រសួងគ្រប់គ្រងនិងប្រតិកម្មរហ័សបានចាត់បញ្ជួនក្រុមការងារទៅដល់កន្លែងកើតហេតុ ដើម្បីដឹកនាំការងាររុករក សាលាខេត្តSichuanនិងរដ្ឋបាលមណ្ឌលQiongshanបានចាត់ចែងកម្លាំងជួយសង្រ្គោះចុះធ្វើការងារពាក់ព័ន្ធ។សព្វថ្ងៃនេះ ការងារគ្រប់ផ្នែកបានដំណើរការដោយមានសណ្តាប់ធ្នាប់និងដុតដៃដុតជើង៕

លោកXi Jinpingប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារជួយ សង្គ្រោះគ្រោះទឹកជំនន់នៅស្រុកJinyangមណ្ឌលQiongshanខេត្តSichuan