លោក Xi Jinping បានផ្ញើលិខិតសាទរជូនចំពោះលោកស្រី Pratt ដែលបានចូលកាន់មុខតំណែងជាអគ្គទេសភិបាលប្រទេសបាហាម៉ាស

2023-09-04 14:49:20
ប្រភព:CRI

ថ្ងៃទី១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះលោកស្រី Cynthia Alexandria Pratt    ដែលបានចូលកាន់មុខតំណែងជាអគ្គទេសភិបាលប្រទេសបាហាម៉ាស។

លោក Xi Jinping បានលើកឡើងក្នុងលិខិតថា  បាហាម៉ាសជាដៃគូសហប្រតិបត្តិការសំខាន់របស់ចិននៅតំបន់ការាបៀន។ប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងចិននិងបាហាម៉ាសបានអភិវឌ្ឍយ៉ាងល្អប្រសើរ ការជឿទុកចិត្តខាងនយោបាយរបស់ប្រទេសទាំងពីរកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានសមទ្ធិផលច្រើន ចំណងមិត្តភាពរវាងប្រជាជនកាន់តែស៊ីជម្រៅ ។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងចិននិងបាហាម៉ាស មានឆន្ទៈរួមជាមួយលោកស្រី បន្តជំរុញឱ្យទំនាក់ទំនងមេត្រីភាពចិន-បាហាម៉ាសឈានដល់កម្រិតថ្មីដោយឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាជនប្រទេសទាំងពីរ៕

លោក Xi Jinping បានផ្ញើលិខិតសាទរជូនចំពោះលោកស្រី Pratt ដែលបានចូលកាន់មុខតំណែងជាអគ្គទេសភិបាលប្រទេសបាហាម៉ាស