មនោសញ្ចេតនាចំពោះទន្លេយ៉ងសេ្សរបស់លោក Xi Jinping ប្រធានរដ្ឋចិន

2023-09-06 20:16:21
ប្រភព:CRI

ទន្លេយ៉ងស្សេជាទន្លេមេតារបស់ប្រជាជាតិចិន វាមានប្រភពដើមចេញពីតំបន់ ហិម៉ាឡៃ រួចឆ្លងកាត់ភ្នំខ្ពស់និងជ្រលងភ្នំ ហូរចាក់ទៅសមុទ្រ ដែលបានចិញ្ចឹមបីបាច់អរិយធម៌ចិនដ៏យូរលង់ និងកុលបុត្រកុលធីតាចិនដ៏ឧស្សាហ៍ព្យាយាម និងអង់អាចក្លាហាន។

ការអភិរក្សនិងអភិវឌ្ឍទន្លេយ៉ងសេ្សជារឿងដែលលោក Xi Jinping ប្រធានរដ្ឋ ចិនយកចិត្តទុកដាក់ជាប់រហូតមក។ តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មក ដានជើងរបស់លោក Xi Jinping បានធ្វើដំណើរពាសពេញខ្សែទឹកទន្លេយ៉ងស្សេ លោកបានឡើងលើទំនប់ធំៗ ជិះនាវាឆ្លងទន្លេ ចូលសួរសុខទុក្ខកសិករ ។ល។ សម្លឹងមើលទីឆ្ងាយម្ដងហើយម្ដងទៀត ពាក្យពេចន៍ផ្ដែផ្ដាំយ៉ាងស្មោះស្ម័គ្រម្ដងមួយឃ្លាៗ លោកបានគ្រោងផែនការប្រកបដោយទស្សនវិស័យ ដើម្បីអភិវឌ្ឍ ទន្លេមាតា និងចង្អុលបង្ហាញពីទិសដៅនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

នាខែវិច្ឆិកាឆ្នាំ២០២០ លោក Xi Jinping បានទៅដល់មាត់ទន្លេយ៉ងស្សេ នៅ ក្រុងNantong ខេត្តJiangsu ពេលសំឡឹងមើលទៅទីឆ្ងាយ លោកបាននិយាយ ដោយនឹកស្រណោះថា៖ ខ្ញុំធ្លាប់មកដល់តំបន់នេះកាលពីឆ្នាំ១៩៧៨ គឺមានចំណាប់ អារម្មណ៍យ៉ាងជ្រាលជ្រៅបំផុតចំពោះភាពអស្ចារ្យនៃទន្លេយ៉ងស្សេ។ ពីមុនទី នេះ គ្មានសណ្តាប់ធ្នាប់ គ្មានអនាម័យ ឥឡូវវាបានក្លាយទៅជាតំបន់បៃតងក្នុងសួនច្បារ ហើយ ពិតជាមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សមែន!

ទន្លេយ៉ងហ្សេជាទន្លេមាតារបស់ប្រជាជាតិចិន ហើយក៏ជាសរសរស្តម្ភទ្រទ្រង់សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រជាជាតិចិនផងដែរ។ តាំងពីកំណែទម្រ់ងនិងបើកទូលាយមក ការអភិវឌ្ឍសេដ្ឋកិច្ចតាមបណ្តោយទន្លេយ៉ងស្សេទទួលបានសមិទ្ធផលជាផ្លែផ្កា ប៉ុន្តែក្នុងពេលជាមួយនេះក៏បានបង់តម្លៃយ៉ាងខ្លាំងលើវិស័យអេកូឡូស៊ី  ពោលគឺ សន្ទស្សន៍ភាពពេញលេញជីវសាស្រ្តទន្លេយ៉ងស្សេធ្លាក់ចុះមកត្រឹមកម្រិត"គ្មានត្រី"ដែលជាចំណាត់ថ្នាក់អន់បំផុត។ ចំពោះប្រការនេះ លោក Xi Jinping បានពិពណ៌នាយ៉ាងខ្លោចផ្សារថា ទន្លេយ៉ងស្សេឈឺហើយ ហើយឈឺធ្ងន់ទៀតផង។

នៅក្រុង Chongqing ខ្សែទឹកខាងលើទន្លេយ៉ងស្សេកាលពីឆ្នាំ ២០១៦ , នៅក្រុង Wuhan ខ្សែទឹកកណ្តាលទន្លេយ៉ងស្សេកាលពីឆ្នាំ ២០១៨, នៅក្រុង Nanjing  ខ្សែទឹកខាងក្រោមទន្លេយ៉ងស្សេកាលពីឆ្នាំ  ២០២០ ។ល។ លោក Xi Jinping បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាជាច្រើនលើក ដើម្បីតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងស្សេ ដើម្បីដឹកនាំកម្មាភិបាលនិងមហាជនទាំង ឡាយការពារទន្លេយ៉ងស្សេឱ្យមានទឹកថ្លាឆ្វង់។

លោកបានលើកឡើងថា ការជំរុញដល់ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងស្សេចាំបាច់ត្រូវគិតគូរពីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជាតិចិន ត្រូវចាត់ទុកការស្តារអេកូបរិស្ថានទន្លេយ៉ងស្សេជាអាទិភាព ធ្វើការអភិរក្សជាមួយគ្នា តែមិន មែនធ្វើការអភិវឌ្ឍដោយទ្រង់ទ្រាយធំនោះទេ។ ដោយចងចាំអនុសាសន៍សំខាន់ៗរបស់លោក Xi Jinping ខេត្តតាមដងទន្លេនិងសមត្ថកិច្ចពាក់ព័ន្ធបានខិតខំជំរុញការអភិរក្សនិងស្តារអេកូបរិស្ថានទន្លេយ៉ងស្សេឡើងវិញ។ សហគ្រាសឧស្សាហកម្មគីមីរាប់ពាន់សហគ្រាសត្រូវបានបិទចោល ឬកែសម្រួល ឬផ្លាស់ប្ដូរទីតាំង ឬផ្លាស់ប្តូរផលិតកម្ម សំរាមនិងទឹកកខ្វក់ក្នុងទីក្រុងនិងជនបទ ការបំពុលដោយគីមី និងការបំពុលដោយកសិកម្ម នាវាជាដើមត្រូវបានកែសម្រួលជាបន្ទាន់។

លោក Xi Jinping បានមានប្រសាសន៍ថា ដាច់ខាតមិនអនុញ្ញាតឱ្យអេកូបរិស្ថានទន្លេយ៉ងស្សេបន្តមានភាពអាប់អួរក្នុងដៃមនុស្សជំនាន់យើងតទៅទៀតទេ ដាច់ខាតត្រូវបន្សល់ទុកទន្លេយ៉ងស្សេដ៏ស្រស់ស្អាតមួយដល់កូនចៅជំនាន់ក្រោយ! វិធានការដ៏មានប្រសិទ្ធភាពខ្លាំងក្លានីមួយៗត្រូវបានដាក់ចេញនិងអនុវត្តជាបន្ត បន្ទាប់ ដូចជា គម្រោងអភិរក្សនិងស្តារជាប្រព័ន្ធនូវភ្នំ ទឹក ព្រៃឈើ វាលស្រែ បឹងបួរ វាលស្មៅនិងវាលខ្សាច់, គម្រោងអភិរក្សសត្វព្រៃនិងរុក្ខជាតិព្រៃ និងការកសាងតំបន់ការពារធម្មជាតិជាដើម, ច្បាប់អភិរក្សទន្លេយ៉ងស្សេ, បម្រាមហាមនេសាទ ត្រីដប់ឆ្នាំក្នុងទន្លេយ៉ងស្សេ ។ល។

 ប្រទេសចិនក្នុងយុគសម័យថ្មី ទន្លេយ៉ងស្សេក្នុងយុគសម័យថ្មី។ លោកប្រធានរដ្ឋចិន Xi Jinping បានគ្រោងផែនការអភិវឌ្ឍន៍ទន្លេយ៉ងស្សេក្នុងយុគសម័យថ្មីដោយចក្ខុវិស័យសកលភាវូបនីយកម្ម  ពោល គឺ  ធ្វើឱ្យស៊ីជម្រៅនូវការបើកទូលាយចំពោះភាគខាងកើត និងពន្លឿនការបើកទូលាយចំពោះភាគខាងលិច រៀបចំការបើកទូលាយទាំងដែនគោកដែនទឹក ពង្រីកការបើកទូលាយតាមបន្ទាត់ព្រំដែន បង្កើតច្រករបៀងបើកទូលាយចំពោះពិភពខាងក្រៅដែលឆ្លងកាត់ភាគខាងកើត ខាងកណ្តាលនិងខាងលិច និងតភ្ជាប់ភាគខាងត្បូងនិងខាងជើង ដើម្បីក្រសោប ពិភពលោកដោយឥរិយាបថបើកទូលាយ។ ចាប់ ពី គម្រោងធារាសាស្ត្រ  Sanxia ទៅដល់វិស្វកម្មបង្ហូរទឹកពីខាងត្បូងទៅខាងជើង ចាប់ពីតំបន់គំរូមានធូរធារួមទៅ ដល់តំបន់គំរូអរិយធម៌អេកូឡូស៊ី ចាប់ពីការជំរុញដំណើរសមាហរណកម្មដីសណ្ត ទន្លេយ៉ងស្សេទៅ ដល់ការតភ្ជាប់ជាមួយគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ។ល។  ទន្លេយ៉ងស្សេបន្តរ៉ាប់រងបេសកម្មថ្មី និងហូរទៅមុខប្រកបដោយភាពមហាអស្ចារ្យ៕

មនោសញ្ចេតនាចំពោះទន្លេយ៉ងសេ្សរបស់លោក Xi Jinping ប្រធានរដ្ឋចិន