ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៤ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបើកធ្វើនៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ

2023-10-08 16:11:36
ប្រភព:CRI

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៤ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅយប់ថ្ងៃទី២៨ខែកញ្ញា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

ជាបឋម លោក Xi Jinping តំណាងឱ្យមជ្ឈិមបក្សកុម្មុនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជនគ្រប់ជនជាតិ មេបញ្ជាការនៃកងទ័ពរំដោះប្រជាជនរបស់ប្រទេសចិន កងប៉ូលិសប្រដាប់អាវុធ បក្សប្រជាធិបតេយ្យនានានិងឥស្សរជនក្រៅបក្សសម្តែងការសួរសុខទុក្ខដ៏ស្មោះត្រង់ចំពោះបងប្អូនជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ បងប្អូនជនរួមជាតិតៃវ៉ាន់ និងបងប្អូនជនរួមជាតិនៅឯនាយសមុទ្រ ព្រមនិងថ្លែងអំណរគុណដោយស្មោះត្រង់ដល់ប្រទេសមេត្រីភាពនិងមិត្តភក្តិអន្តរជាតិដែលយកចិត្តទុកដាក់និងគាំទ្រការកសាងទំនើបកម្មចិន។

ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។ប្រទេសចិនគ្រោងផែនការទូទៅនៃការបង្កានិងគ្រប់គ្រងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញយ៉ាងសកម្មឱ្យសេដ្ឋកិច្ចបន្តស្តារឡើងវិញ ជំរុញយ៉ាងសកម្មនូវការបើកទូលាយចំពោះបរទេស ការច្នៃប្រឌិតបផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង គាំពារអធិបតេយ្យភាព សន្តិភាពនិងផលប្រយោជន៍របស់ប្រទេសជាតិយ៉ាងមុតមាំ សេដ្ឋកិច្ចមាននិន្នាការល្អប្រសើរឡើងវិញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានសម្រេចយ៉ាងពិតជាក់ស្តែង។

លោក Xi Jinping បានគូសបញ្ជាក់ថា យើងគួរតែប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្រ្តបើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ គាំពារសច្ចយុត្តិធម៌អន្តរជាតិ អនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៤ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបើកធ្វើនៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ