ប្រធានរដ្ឋចិនលោក Xi Jinping ៖ កីឡាខ្លាំងធ្វើឱ្យចិនរឹងមាំ

2023-10-09 16:24:00
ប្រភព:CRI

បើកីឡាខ្លាំង នោះចិននឹងខ្លាំង ហើយបើប្រទេសចិនមានភាពរុងរឿង នោះកីឡាក៏ខ្លាំងពូកែដែរ។ លោក Xi Jinping យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកឡើងសមិទ្ធផលខាងវិស័យកីឡា។ លោកបានសង្កត់ធ្ងន់ថា កីឡាគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពប្រជាជន និងជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចនូវក្តីសុបិនរបស់ចិន ដែលអាចផ្តល់នូវកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ការស្តារឡើងវិញនូវប្រជាជាតិចិន។  លោកXi Jinpingបានខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការរួមបញ្ចូលស៊ីជម្រៅនៃកាយសម្បទារបស់ប្រជាជននិងសុខភាពប្រជាជន ដើម្បីធ្វើឱ្យប្រជាជនចិនមានសុខភាពល្អ មានទំនុកចិត្តលើខ្លួនឯងនិងការពឹងផ្អែកលើខ្លួនឯង។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ការហាត់ប្រាណនិងសុខភាព នៅប្រទេសចិនបានក្លាយជាយុទ្ធសាស្ត្រជាតិរបស់ប្រទេសចិន។ ក្នុងអំឡុងពេលនៃការស្នើសុំដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ប្រទេសចិនបានធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះសហគមន៍អន្តរជាតិ ដើម្បី"លើកទឹកចិត្តមនុស្ស៣រយលាននាក់ឱ្យចូលរួមក្នុងកីឡាលើទឹកកកនិងព្រិល" ។

មិនត្រឹមតែកីឡាលើទឹកកកនិងព្រិលប៉ុណ្ណោះទេ ថែមទាំងទម្រង់ផ្សេងៗនៃកាយសម្បទាជាតិ បានទទួលការយកចិត្តទុកដាក់មិនធ្លាប់មាន ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក។ប្រជាជនចិនរាប់មិនអស់ដែលចូលចិត្តកីឡានិងការហាត់ប្រាណមានអារម្មណ៍ថាផ្លាស់ប្តូរ។ ចាប់ពីថ្ងៃទី២៣ ខែកញ្ញាដល់ថ្ងៃទី ៨ខែតុលាឆ្នាំ ២០២៣ ព្រឹត្តិការណ៍កីឡាប្រកួតអាស៊ីលើកទី១៩បានប្រព្រឹត្តទៅនៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទសចិន។ ព្រឹត្តិការណ៍កីឡាអាស៊ីHangzhouគឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដែលបានធ្វើឡើងបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០មកដែលមានចំនួនអត្តពលិកចូលរួម វិញ្ញាសារប្រកួតនិងទ្រង់ទ្រាយបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃការប្រកួតកីឡាអស៊ី។ ចាប់ពីការស្នើសុំដល់ការត្រៀមរៀបចំ រហូតដល់ការបើកធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ីHangzhou បានបង្ហាញចំពោះពិភពលោកនូវអនាគតដ៏ភ្លឺស្វាងនៃទំនើបកម្មតាមបែបផែនចិន។

លោកXi Jinping បានចង្អុលបង្ហាញថា ពីប្រទេសដែលកីឡាដ៏ខ្លាំងពូកែទៅប្រទេសចិនដែលប្រជាជនមានសុខភាពល្អ សុខភាពរបស់ប្រជាជន ស្ថានភាពសុខភាពរបស់ប្រជាជន និងសុភមង្គលរបស់ប្រជាជនគឺស្ថិតនៅលើខ្សែបន្ទាត់តែមួយ។ នេះគឺជាខ្លឹមសារនៃវិបុលភាពទាំងស្រុងនិងទំនើបកម្មគ្រប់ជ្រោងជ្រុយរបស់ប្រទេសចិន។ អត្ថន័យរបស់វាគឺតូចប៉ុន្តែធំធេង៕

ប្រធានរដ្ឋចិនលោក Xi Jinping ៖ កីឡាខ្លាំងធ្វើឱ្យចិនរឹងមាំ