លោក Xi Jinpingប្រធានរដ្ឋចិនផ្ញើសារលិខិតជូនចំពោះលោក Wiliame Katonivere ប្រធានាធិបតីហ្វ៊ីជីដើម្បីសម្តែងការអបអរសាទរខួបទី ៥៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋហ្វ៊ីជី ដោយឡែកលោក Li Qiang នាយករដ្ឋមន្រ្តីចិនផ្ញើសារលិខិតជូនចំពោះលោក Sitiveni Rabuka នាយករដ្ឋមន្រ្តីហ្វ៊ីជី

2023-10-10 18:07:02
ប្រភព:CRI

នៅថ្ងៃទី ១០ ខែតុលា លោក Xi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក Wiliame Katonivere ប្រធានាធិបតីនៃសាធារណរដ្ឋហ្វ៊ីជីដើម្បីសម្តែងការអបអរសាទរខួបទី ៥៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់ហ្វ៊ីជី ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីចិននិងហ្វ៊ីជីបានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍយ៉ាងលឿនដែលបានបង្កើនសុខសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញដល់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ផងដែរ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហ្វ៊ីជី ហើយរីករាយរួមសហការជាមួយលោកប្រធានាធិបតី Wiliame Katonivere ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងហ្វ៊ីជីឱ្យដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ។

នៅថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្រ្តីចិនក៏បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Sitiveni Rabuka នាយករដ្ឋមន្រ្តីហ្វ៊ីជីផងដែរ ៕