ទស្សនាវដ្តី«Qiushi»ចុះផ្សាយអត្ថបទដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិន ក្រោមចំណងជើង«បង្កើតនិម្មាបកម្មថ្មីនៃម៉ាក្សនិយមមានលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មី

2023-10-17 13:45:58
ប្រភព:CRI

ថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ ទស្សនាវដ្តី«Qiushi»បានចុះផ្សាយនូវអត្ថបទដ៏សំខាន់របស់លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនី្តសចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនក្រោមចំណងជើង«បង្កើតនិម្មាបនកម្មថ្មីនៃម៉ាក្សនិយមមានលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មី»។

អត្ថបទបានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវខ្លឹមសារនិងគោលការណ៍នៃការច្នៃប្រឌិតថ្មីចំពោះទ្រឹស្តី។ត្រូវឆ្លើយតបនឹងបញ្ហាថ្មីក្នុងយុគសម័យឱ្យទាន់ពេលវេលានិងមានលក្ខណៈវិទ្យាសាស្ត្រ។ត្រូវប្រកាន់យកទស្សនវិស័យកាន់តែទូលំទូលាយនិងកាន់តែវែងឆ្ងាយដើម្បីយល់ដឹងពីមាគ៌ាអភិវឌ្ឍន៍និងទិសដៅដ៏ត្រឹមត្រូវនៃប្រវត្តសាស្ត្រពិភពលោកនិងយល់ដឹងនូវដំណើរវិវឌ្ឍន៍នៃប្រវត្តិសាស្ត្រនិងតម្រូវការនៃការអនុវត្តជាក់ស្តែងនូវការធ្វើទំនើបកម្មតាមបែបផែនចិន។ត្រូវយកចិត្តទុកដាក់ក្រេបយកតម្រិះប្រាជ្ញានៃការច្នៃប្រឌិតថ្មីខាងទ្រឹស្តីពីរបស់ប្រជាជនដើម្បីបង្កើតគំនិតថ្មី៕

ទស្សនាវដ្តី«Qiushi»ចុះផ្សាយអត្ថបទដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិន ក្រោមចំណងជើង«បង្កើតនិម្មាបកម្មថ្មីនៃម៉ាក្សនិយមមានលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មី