ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង អញ្ជើញចូលរួមពិធីសម្ពោធបើកវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទី ៣ និងកម្មវិធីពាក់ព័ន្ធ

2023-10-18 16:55:05
ប្រភព:គេហទំព័រ CCTV

កាលពីថ្ងៃទី១១ ខែតុលា ក្រសួងការបរទេសចិនបានប្រកាសថា វេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទី ៣ នឹងប្រារព្ធនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ដែលមានប្រធានបទ "ការកសាងរួមគ្នាគំនិតផ្តួចផ្តើម​ ‘ខ្សែក្រវាត់ និងផ្លូវ’ប្រកបដោយគុណភាពខ្ពស់  ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាពរួម"។ ឯកឧត្តម ​ ស៊ី ជីនភីង ប្រធានាធិបតីចិន នឹងអញ្ជើញចូលរួមពិធីសម្ពោធបើកវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទី ៣ និងថ្លែងសុន្ទរកថា ព្រមទាំងរៀបចំពិធីជប់លៀងស្វាគមន៍ និងសកម្មភាពទ្វេភាគីសម្រាប់ភ្ញៀវដែលមកពីប្រទេសនានាដើម្បីចូលរួមក្នុងវេទិកាកំពូលនេះ៕

អ្នកបកប្រែ ៖ Shen Yan

ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង អញ្ជើញចូលរួមពិធីសម្ពោធបើកវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទី ៣ និងកម្មវិធីពាក់ព័ន្ធ