លោក Xi Jinping បានអញ្ជើញចូលរួមពិធីបើកវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបីនិងថ្លែងសុន្ទរកថាគន្លឹះ
ថ្ងៃទី១៨ ខែតុលា ពិធីបើកវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបីបានធ្វើឡើងនៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថាគន្លឹះ។
លោក Xi Jinping បានថ្លែងថា ១០ឆ្នាំកន្លងមក យើងបានប្រកាន់ខ្ជាប់គោលបំណងដើម ពួតដៃធ្វើដំណើរជាមួយគ្នា ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិនៃ “ខ្សែក្រវាត់និងផ្លូវ” ផ្តើមពីចំណុចសូន្យដល់ការចេញជារូបរាងនិងទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ទទួលបានសមិទ្ធផលយ៉ាងច្រើនសន្ធឹក។
លោក Xi Jinping បានប្រកាសសកម្មភាពចំនួនប្រាំបីដែលប្រទេសចិនគាំទ្រការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ពោលគឺ៖
១.បង្កើតបណ្តាញតភ្ជាប់គ្នាក្នុងគ្រប់ជ្រុងជ្រោយនៃ “ខ្សែក្រវាត់និងផ្លូវ”។
២.គាំទ្រការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។
៣.ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង។
៤.ជំរុញការអភិវឌ្ឍបៃតង។
៥.ជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា។
៦.គាំទ្រការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
៧.កសាងមាគ៌ាស្អាតស្អំគ្មានភាពពុករលួយ។
៨.ធ្វើឱ្យមានសុក្រឹតភាពនូវយន្តការសហប្រតិបត្តិការអន្តរជាតិនៃ "ខ្សែក្រវាត់និងផ្លូវ"៕