លោក Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះសមាគមនិស្សិតចិនដែលបន្តការសិក្សា​នៅអឺរ៉ុបនិងអាមេរិកក្នុងឱកាសខួបលើកទី ១១០

2023-10-23 15:12:04
ប្រភព:CRI

ក្នុងឱកាសខួបលើកទី ១១០ នៃការបង្កើតសមាគមអតីតនិស្សិតអឺរ៉ុបនិងអាមេរិក លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរ ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះសមាគមអតីតនិស្សិតអឺរ៉ុបនិងអាមេរិក (សមាគមនិស្សិតចិននៅបរទេស) តាងនាមគណៈកម្មាធិការមជ្ឈិមបក្ស សម្តែងនូវការអបអរសាទយ៉ាងស្មោះស្ម័គ្រចំពោះនិស្សិតនៅក្រៅប្រទេសនិងបុគ្គលិកទាំងអស់ ។

លោក Xi Jinping បានលើកឡើងនៅក្នុងលិខិតអបអរសាទថា សមាគមអតីតនិស្សិតអឺរ៉ុបនិងអាមេរិកគឺជាសមាគមស៊ីវិលដែលមានលក្ខណៈមហាជន បញ្ញវន្តនិងសាមគ្គីភាព ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ។ តាំងពីបង្កើតឡើង ១១០ ឆ្នាំមក ជានិច្ចកាល សមាគមនេះតែងតែប្រកាន់ខ្ជាប់នូវការសិក្សានៅបរទេស ដើម្បីបម្រើប្រទេសជាតិនិងបានរួមចំណែកជាវិជ្ជមានក្នុងការរួបរួមនិស្សិតនៅបរទេសទាំងអស់ ដើម្បីបម្រើជាតិមាតុភូមិនិងប្រជាជនចិន ។

លោក Xi Jinping បានលើកឡើងថា សង្ឃឹមថា និស្សិតនៅបរទេសទាំងឡាយនឹងបន្តប្រពៃណីនៃការសិក្សានៅបរទេស ដើម្បីបម្រើជាតិមាតុភូមិ ការបង្កើតអាជីពនិងសហគ្រិនភាព រួមចំណែកដល់ការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌ចិននិងបរទេស ហើយបង្កើតសាដៃនៅក្នុងឆាកជីវិត ខណៈពេលដែលជំរុញការកសាងប្រទេសដ៏រឹងមាំនិងបុព្វហេតុដ៏អស្ចារ្យនៃការស្តារប្រជាជនឡើងវិញ ។

សូមបញ្ជាក់ថា កិច្ចប្រជុំអបអរសាទរខួបលើកទី ១១០ នៃសមាគមអតីតនិស្សិតអឺរ៉ុបនិងអាមេរិកបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃទី ២១ ខែតុលា ៕

លោក Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះសមាគមនិស្សិតចិនដែលបន្តការសិក្សា​នៅអឺរ៉ុបនិងអាមេរិកក្នុងឱកាសខួបលើកទី ១១០