កម្មវិធីPodcast ជាពហុភាសាស្តីពី«រឿងរ៉ាវរបស់លោក Xi Jinping» ចេញផ្សាយនៅទូទាំងពិភពលោកជាផ្លូវការ

2023-10-27 16:52:37
ប្រភព:CRI

កម្មវិធីPodcast ជាពហុភាសានិងផលិតផលប្រព័ន្ធសារព័ត៌មានថ្មីស្តីពី«រឿងរ៉ាវរបស់លោក Xi Jinping»ដែលផលិតដោយCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយនៅទូទាំងពិភពលោកជាផ្លូវការនៅក្រុងFrankfurt ប្រទេសអាល្លឺម៉ង់កាលពីថ្មីៗនេះ ព្រមទាំងផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗជាង៦០នៅបណ្តាប្រទេសអឺរ៉ុបក្នុងពេលដំណាលគ្នា ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិសំខាន់ៗចំនួន៨០មានដូចជា «កាសែតអ្នកសាព័ត៌មានសហភាពអឺរ៉ុប » ក្រុមហ៊ុនប្រព័ន្ធសារព័ត៌មានសហគ្រិនភាពប្រទេសបារាំង វិទ្យុសេដ្ឋកិច្ចអេស្ប៉ាញ និង«កាសែតរុស្ស៊ី» ជាំដើមបានចុះផ្សាយអំពីខ្លឹមសារនៃកម្មវិធីPodcastនិងផលិតផលប្រព័ន្ធសារព័ត៌មានថ្មីនេះ។ សេចក្តីរាយការណ៍ពាក់ព័ន្ធទទួលបាន ការចែករំលែកតៗគ្នាពីប្រព័ន្ធសារព័ត៌មានអន្តរជាតិសំខាន់ៗចំនួន៨១៧ដែលមកពីប្រទេសនិងតំបន់ជាង២០ដូចជា សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ឥណ្ឌានិងអាល្លឺម៉ង់ជាដើម បានគ្របដណ្ដប់លើមនុស្សជាង៤០០លាននាក់នៅឯនាយសមុទ្រ៕

កម្មវិធីPodcast ជាពហុភាសាស្តីពី«រឿងរ៉ាវរបស់លោក Xi Jinping» ចេញផ្សាយនៅទូទាំងពិភពលោកជាផ្លូវការ