លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ

2023-10-27 16:53:10
ប្រភព:CRI

ថ្ងៃទី២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរជូនចំពោះលោក Daniel Noboa ដែលជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋអេក្វាឌ័រ។លោក Xi Jinping បានបង្ហាញថា អេក្វាឌ័រជាប្រទេសសំខាន់មួយនៅអាមេរិកឡាទីន។ តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេក្វាឌ័រអស់រយៈពេល៤៣ ឆ្នាំកន្លងមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នាកាន់តែស៊ីជម្រៅ ហើយបានទទួលសមិទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទំនាក់ទំនងមិត្តភាពជាប្រពៃណីបានចូលក្នុងដួងចិត្តរវាងប្រជាជននៃប្រទេសទាំងពីរយ៉ាងជ្រាលជ្រៅ ។ ខ្ញុំយកចិត្តទុកដាក់ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេក្វាឌ័រ ហើយរីករាយរួមធ្វើការជាមួយលោក Daniel Noboa ដើម្បីបន្តពង្រឹងអត្ថន័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេក្វាឌ័រ និងផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ