លោក Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើសន្និបាតផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា"ខ្សែក្រវាត់និងផ្លូវ"លើកដំបូង
នៅថ្ងៃទី ៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះសន្និបាតផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា“ខ្សែក្រវាត់និងផ្លូវ”លើកដំបូង ។
លោក Xi Jinping បានលើកឡើងថា វេទិកាកំពូល"ខ្សែក្រវាត់ និងផ្លូវ"សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ បានបើកធ្វើដោយជោគជ័យ ហើយការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាផ្នែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ។ ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ស្មារតីផ្លូវសូត្រដែលមានសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ការបើកចំហនិងបរិយាបន្ន ការរៀនសូត្រទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាស្នូល ដើម្បីអនុវត្តឱ្យស៊ីជម្រៅនូវផែនការសកម្មភាពស្តីពីការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា"ខ្សែក្រវាត់និងផ្លូវ" ជំរុញការផ្លាស់ប្តូរខាងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិ រួមគ្នាស្វែងរកនវានុវត្តន៍នៃសក្តានុពលផ្នែកកំណើន បំផុសសមត្តភាពនៃកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ ពង្រឹងទំនាក់ទំនងភាពជាដៃគូនវានុវត្តន៍ ជំរុញឱ្យសមិទ្ធផលនៃនវានុវត្តន៍ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់ ដើម្បីរួមចំណែកដល់ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕