លោកXi Jinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង ៖ទំនាក់ទំនងរវាងប្រទេសចិននិងអាហ្វ្រិកខាងត្បូងបានឈានចូល “យុគសម័យមាស”

2023-11-08 10:58:11
ប្រភព:CRI

រសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកMashati Laiអនុប្រធានាធិបតីរងរបស់អាហ្វ្រិកខាងត្បូងនៅវិមានប្រជាជន។

លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២៣ជាខួប២៥ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងអាហ្វ្រិកខាងត្បូង ទំនាក់ទំនងនៃប្រទេសទាំង២បានឈានចូល “យុគសម័យមាស”។ភាគីចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយអាហ្វ្រិកខាងត្បូង ដើម្បីបំពេញបន្ថែមខ្លឹមសារអត្ថន័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងអាហ្វ្រិកខាងត្បូងជាបន្តបន្ទាប់ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យឡើងដល់កម្រិតថ្មី។

ជាការឆ្លើយតប លោកMashati Laiបានថ្លែងអំណគុណរចំពោះប្រទេសចិនដែលជ្រើសរើសអាហ្វ្រិកខាងត្បូងជាប្រទេសកិត្តិយសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ យើងសង្ឃឹមថា អាចពង្រឹងការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មថែមមួយកម្រិតទៀតជាមួយភាគីចិន៕

លោកXi Jinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង ៖ទំនាក់ទំនងរវាងប្រទេសចិននិងអាហ្វ្រិកខាងត្បូងបានឈានចូល “យុគសម័យមាស”