បង្ហាញពីមិត្តភាព ត្រួសត្រាយអនាគតដ៏រុងរឿងសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក

2023-11-17 11:57:24
ប្រភព:CRI

នៅល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចដែលសហការរៀបចំដោយសមាគមមិត្តភាពអាមេរិក ព្រមនិងបានថ្លែងសុន្ទរកថា។

លោក Xi Jinping បានលើកឡើងថា អនាគតនៃពិភពលោកតម្រូវការកិច្ចសហប្រតិបត្តិការចិន-អាមេរិក។ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជានិន្នាការអភិវឌ្ឍន៍នៃយុគសម័យ ហើយក៏ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិកផងដែរ។

ភ្ញៀវដែលមានវត្តមាននៅក្នុងពិធីបដិសណ្ឋារកិច្ចបានថ្លែងថា លោក Xi Jinping បានបង្ហាញពីមិត្តភាពចំពោះប្រជាជនអាមេរិកតាមរយៈសុន្ទរកថានេះ ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ប្រទេសទាំងពីរគួរតែពង្រឹងការប្រាស្រ័យទំនាក់ទំនង និងកិច្ចសន្ទនាដើម្បីត្រួសត្រាយអនាគតដ៏រុងរឿងជាមួយគ្នា៕

បង្ហាញពីមិត្តភាព ត្រួសត្រាយអនាគតដ៏រុងរឿងសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក