មនោសញ្ចេតនារបស់លោក Xi Jinping ជាមួយទន្លេលឿង

2023-11-29 17:59:42
ប្រភព:CRI

ផ្តើមចេញពីខ្ពង់រាប Qinghai-Xizang ហូរកាត់ភ្នំខ្ពស់ ជ្រលងថ្ម ប្រសព្វនឹងដៃទន្លេរាប់រយនិងខ្សែទឹករាប់ពាន់ ទន្លេលឿងបានហូរកាត់ប្រទេសចិនចម្ងាយជាង៥៤០០ គីឡូម៉ែត្រ ដែលចិញ្ចឹមប្រជាជនចិន និងបណ្ដុះនូវអរិយធម៌ចិនដ៏រុងរឿង ។

លោក Xi Jinping តែងតែខ្វល់ខ្វាយពីទន្លេមាតានៃប្រជាជាតិចិនមួយខ្សែនេះ។ តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី ១៨ មក លោកបានធ្វើដំណើរទៅកាន់ខេត្តនិងតំបន់ចំនួន ៩ ទាំងខ្សែទឹកខាងលើ កណ្ដាល និងខាងក្រោមនៃទន្លេលឿង ដែលមានការគិតគូរយ៉ាងវែងឆ្ងាយចំពោះទន្លេមាតានាពេលអនាគត ។

អភិបាលកិច្ចនៃទន្លេលឿង - "ប្រវត្តិសាស្ត្រគ្រប់គ្រងទន្លេលឿងរបស់ប្រជាជាតិចិនក៏ជាប្រវត្តិសាស្ត្រគ្រប់គ្រងប្រទេសផងដែរ" ។

នៅឆ្នាំ ២០១៩ នៅក្រុង Zhengzhou ខេត្ត Henan លោក Xi Jinping ប្រធានរដ្ឋចិនបានសម្លឹងមើលផែនទីប្រវត្តិសាស្ត្របង្ហាញពីការផ្លាស់ប្ដូរខ្សែទឹកទន្លេលឿងនៅសារមន្ទីរទន្លេលឿង ដោយគិតគូរយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងការគ្រប់គ្រងទន្លេលឿងនិងការគ្រប់គ្រងប្រទេសចិន។

នៅឆ្នាំ ២០១៩ លោក Xi Jinping ឈរនៅឧទ្យានភូមិសាស្ត្រជាតិទន្លលឿងក្នុងក្រុង Zhengzhou ខេត្ត Henan សម្លឹងមើលទៅកំណាត់ទន្លេលឿងនៅក្រុង Zhengzhou លោក  Xi Jinping បានរៀបចំផែនការយក្សសម្រាប់ទន្លេលឿងនៅក្នុងចិត្តរបស់លោក ។

ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ លោក Xi Jinping បានរៀបចំសន្និសីទស្តីពីការការពារអេកូឡូស៊ី និងការអភិវឌ្ឍន៍គុណភាពខ្ពស់នៅអាងទន្លេលឿងក្នុងក្រុង Zhengzhou និងបានថ្លែងសុន្ទរកថាដ៏សំខាន់ ។

"ប្រជាជនចិនហៅទន្លេលឿងថាជាទន្លេមាតា ។ ការអភិរក្សទន្លេលឿងគឺជាផែនការរយៈពេលវែងដែលទាក់ទងទៅនឹងការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជននិងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិចិន ។" ប្រសាសន៍របស់លោកប្រធានរដ្ឋចិនបានបកស្រាយយ៉ាងពេញលេញអំពីសារៈសំខាន់ដ៏អស្ចារ្យនៃទន្លេលឿងដល់ការរស់រានមានជីវិតនិងការអភិវឌ្ឍរបស់ប្រជាជាតិចិន ។

"ទន្លេលឿងមានទឹកតិចនិងមានដីល្បាប់ច្រើន ហើយទំនាក់ទំនងមិនស៊ីសង្វាក់គ្នារវាងទឹកនិងដីល្បាប់ គឺជាបញ្ហាស្នូលដ៏ស្មុគស្មាញហើយលំបាកក្នុងការគ្រប់គ្រងទន្លេលឿង"។

ដោយមាននូវអារម្មណ៍ភ័យព្រួយបែបនេះ លោក Xi Jinping បានទៅចុះត្រួតពិនិត្យការងារនៅទន្លេលឿងជាច្រើនដង ដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់ ។

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ លោក Xi Jinping បានអញ្ជើញទៅដល់ក្រុង Dongying ខេត្ត Shandong ដែលជាច្រកទឹកទន្លេលឿងហូរចាក់ចូលទៅសមុទ្រ ។ នៅពេលនោះ ស្ថានភាពទឹកជំនន់ទន្លេលឿងនារដូវរំហើយបានត្រលប់មកកម្ពស់ធម្មតាវិញ ប៉ុន្តែស្នាមដាន "ឆ្លងកាត់" ជាង ១០ ម៉ែត្រពីកម្ពស់ធ្មមតាទៅតំបន់បៃតងនៃកំពង់ផែនៅតែអាចមើលឃើញយ៉ាងច្បាស់ ។

នៅពេលដែលលោកបានឮថា ទោះបីជាស្ថានភាពទឹកជំនន់នៅទន្លេលឿងនារដូវរំហើយ "មានលក្ខណៈធ្ងន់ធ្ងរនិងគ្រោះថ្នាក់" ប៉ុន្តែមិនមានការខូចខាតឬរបួសស្លាប់ឡើយ លោកប្រធានរដ្ឋចិនបានងក់ក្បាលសរសើរ ។

នៅសិក្ខាសាលានោះ ពីរថ្ងៃក្រោយមក លោកប្រធានរដ្ឋចិនបានថ្លែងម្តងទៀតជាមួយសមមិត្តដែលទទួលខុសត្រូវលើការគ្រប់គ្រងទន្លេលឿងអំពីបេសកកម្មដើមនៃការគ្រប់គ្រងទន្លេលឿង ៖ ធ្វើការឱ្យបានល្អនៅទន្លេលឿង ។” នេះជាក្ដីប្រាថ្នារបស់លោកប្រធានរដ្ឋម៉ៅ ឥឡូវនេះយើងបន្តធ្វើទៅ »។

ក្នុងឱកាសឈានចូលឆ្នាំ ២០២២ លោក  Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសារអបអរឆ្នាំថ្មី ។ លោកបានថ្លែងថា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានធ្វើដំណើរទៅខេត្ត និងតំបន់ចំនួន ៩ នៅតំបន់ខ្សែទឹកខាងលើ កណ្តាល និងខាងក្រោមនៃទន្លេលឿង ។ មិនថា "ទន្លេមាតា" ទន្លេលឿងនិងទន្លេយ៉ុងហ្សេ បឹង Qinghai និងទន្លេ Yarlung Zangbo មិនថាគម្រោងបង្ហូរទឹកពីខាងត្បូងទៅខាងជើង ឬកសិដ្ឋានព្រៃ Saihanba មិនថាដំរីយូណានដែលធ្វើដំណើរពីខាងជើងទៅខាងត្បូង ហើយត្រឡប់ទៅភាគខាងត្បូងវិញ ឬសត្វពពែ Xizang បន្តពូជនិងបម្លាស់ទី... ទាំងអស់នេះសុទ្ធតែបង្ហាញថា មនុស្សជាតិការពារភ្នំបៃតង ហើយភ្នំបៃតងប្រាកដជាការពារមនុស្សជាតិវិញ៕ "

ពាក្យពេចន៍ដ៏កក់ក្ដៅពោរពេញទៅដោយថាមពេល ធ្វើឱ្យមនុស្សគ្រប់គ្នារំជួលចិត្ត ៕

មនោសញ្ចេតនារបស់លោក Xi Jinping ជាមួយទន្លេលឿង