លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតដល់ពិធីអបអរសាទរខួបលើកទី៥០នៃការបង្កើតគណៈកម្មាធិការទូទាំងប្រទេសស្ដីពីពាណិជ្ជកម្មរវាងអាមេរិកនិងចិន

2023-12-15 19:03:53
ប្រភព:CRI

ថ្ងៃទី១៥ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតដល់ពិធីអបអរសាទរខួបលើកទី៥០នៃការបង្កើតគណៈកម្មាធិការទូទាំងប្រទេសស្ដីពីពាណិជ្ជកម្មរវាងអាមេរិកនិងចិនដោយបានសាទរចំពោះគណៈកម្មាធិការនិងសមាជិកគ្រប់រូប ព្រមទាំងសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះឥស្សរជនគ្រប់មជ្ឈដ្ឋានប្រទេសអាមេរិក ដែលយកចិត្តទុកដាក់និងគាំទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកក្នុងរយៈពេលយូរ។

លោកXi Jinpingបានគូសបញ្ជាក់ថា   ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺជាចំណែកមួយដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិននឹងជំរុញយ៉ាងមុតមាំមិនងាករេនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញយ៉ាងមុតមាំមិនងាករេនូវការបើកចំហរកម្រិតខ្ពស់ចំពោះក្រៅប្រទេស  និងបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មដែលមានលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម។ ការធ្វើទំនើបកម្មតាមបែបផែនចិននឹងនាំមកនូវឱកាសកាន់តែច្រើនដល់សហគ្រាសនៃបណ្តាប្រទេសនានា ដែលបូករួមទាំងសហគ្រាសអាមេរិកផងដែរ។ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកមានសក្ដានុពលខ្លាំងក្លា លំហធំទូលាយ និងអនាគតគួរឱ្យររំពឹងទុក៕

លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតដល់ពិធីអបអរសាទរខួបលើកទី៥០នៃការបង្កើតគណៈកម្មាធិការទូទាំងប្រទេសស្ដីពីពាណិជ្ជកម្មរវាងអាមេរិកនិងចិន