សិក្ខាសាលាស្តីពីការរំលឹកខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”និងជាកិច្ចប្រជុំផ្លាស់ប្តូររវាងអ្នកអានសៀវភៅ《លោក Xi Jinping ៖និអភិបាលកិច្ចប្រទេសចិន 》ភាគទីបួនបានរៀបចំធ្វើនៅស្វ៊ីស
កាលពីថ្ងៃទី១៥ខែធ្នូតាមម៉ោងក្នុងតំបន់ សិក្ខាសាលាស្តីពីការរំលឹកខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”និងជាកិច្ចប្រជុំផ្លាស់ប្តូររវាងអ្នកអានសៀវភៅ《លោក Xi Jinping ៖អភិបាលកិច្ចប្រទេសចិន 》ភាគទីបួនបានរៀបចំធ្វើនៅក្រុង Zurich ប្រទេសស្វ៊ីស ។ អ្នកជំនាញនិងបញ្ញវន្តជាង៤០រូបរបស់ចិននិងស្វ៊ីសដែលមកពីវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ជាដើមបានចូលរួមកិច្ចប្រជុំលើកនេះ ។
លោក Chen Yun អគ្គកុងស៊ុលនៃអគ្គស្ថានកុងស៊ុលចិនប្រចាំនៅក្រុង Zurich និងប្រចាំនៅប្រទេស Liechtenstein បានលើកឡើងថា ស្វ៊ីសជាប្រទេសដែលបានចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី “ខ្សែក្រវាត់និងផ្លូវ” ។ នៅឆ្នាំ២០១៩ ស្ថាប័នរដ្ឋាភិបាលចិននិងស្វ៊ីសបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការនៅទីផ្សារភាគីទីបីក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងបរិបទនៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងចិននិងស្វ៊ីសទទួលបានសមិទ្ធផលមួយចំនួន សហគ្រាសក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ភាគីទាំងពីរបានពង្រីកឧត្តមភាពរៀងៗខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការនៅទីផ្សារភាគីទីបី ដើម្បីផ្តល់ជំនួយនិងការគាំទ្រដល់ប្រទេសនិងតំបន់កំពុងអភិវឌ្ឍន៍ ។ ប្រធានបទអំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងកិច្ចកសាង“ខ្សែក្រវាត់និងផ្លូវ” ការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិនិងការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកលជាដើមដែលលើកឡើងដោយសៀវភៅ 《លោក Xi Jinping ៖អភិបាលកិច្ចប្រទេសចិន 》ក៏មានអំណោយផលដល់អ្នកអានក្នុងការស្វែងយល់ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ឱ្យបានកាន់តែគ្រប់ជ្រុងជ្រោយផងដែរ៕