ទស្សនៈគំនិតកសិកម្មនិងទស្សនៈគំនិតម្ហូបអាហាររបស់លោក Xi Jinping
កិច្ចប្រជុំការងារជនបទមជ្ឈិមបក្សកាន់អំណាចប្រទេសចិនបានធ្វើឡើងនៅប៉េកាំងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ខែធ្នូឆ្នាំ២០២៣។ លោក Xi Jinping មេដឹកនាំកំពូលចិនបានធ្វើការណែនាំដ៏សំខាន់ចំពោះការងារ«កសិកម្ម ជនបទ កសិករ» របស់ប្រទេសចិន ហើយបានលើកឡើងថា ត្រូវបង្កើតទស្សនៈគំនិតកសិកម្មនិងទស្សនៈគំនិតម្ហូបអាហារ។
តើអ្វីទៅជាទស្សនៈគំនិតកសិកម្មនិងទស្សនៈគំនិតម្ហូបអាហារ?
ប្រទេសចិនជាប្រទេសកសិកម្មដ៏ធំមួយ ដោយមានចំនួនប្រជាជនធ្វើកសិកម្មមានដល់ទៅ៧០០លាននាក់ ដែលស្មើនឹង៥០,១% នៃចំនួនប្រជាជនសរុប។ បញ្ហា«កសិកម្ម ជនបទ កសិករ» ពាក់ព័ន្ធនឹងគុណភាពប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពក្នុងសង្គមនិងវិបុលភាពជាតិ។ ដូច្នេះ ការដោះស្រាយបញ្ហាទាំងបីនេះគឺជាកិច្ចការសំខាន់របស់បក្សកាន់អំណាចចិននិងចំពោះប្រទេសចិន។ រាល់ចុងឆ្នាំ ក្រោយពីការបើកធ្វើកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមបក្ស, ប្រទេសចិននៅបើកធ្វើកិច្ចប្រជុំការងារជនបទមជ្ឈិមដោយឡែកផ្សេងទៀត ដើម្បីវិភាគពីសភាពការណ៍និងបញ្ហាដែលកំពុងប្រឈមរបស់ការងារកសិកម្ម ជនបទ កសិករផង និងចាត់ចែងរៀបចំការងារទាំងបីនេះនៅឆ្នាំបន្ទាប់ផង។
ក្នុងកិច្ចប្រជុំការងារជនបទមជ្ឈិមបក្សឆ្នាំ២០២៣នេះ លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវបង្កើតឡើងនូវទស្សនៈគំនិតកសិកម្មនិងទស្សនៈគំនិតម្ហូបអាហារ កសិកម្ម រុក្ខប្រមាញ់ ការចិញ្ចឹមសត្វ និងនេសាទ ត្រូវអភិវឌ្ឍស្របពេលជាមួយគ្នា ដើម្បីបង្កើតប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារបែបចម្រុះ។
«កសិកម្ម» គឺកសិកម្មទំនើប ដែលប្រៀបធៀបនឹងកសិកម្មប្រពៃណី ជាកសិកម្មបែបសង្គមភាវូនីយកម្មដែលប្រើប្រាស់ទូទៅនូវបច្ចេកទេសនិងវិទ្យាសាស្ត្រទំនើប ធាតុដើមផលិតដែលផ្តល់ដោយឧស្សាហកម្មទំនើប និងគ្រប់គ្រងដោយមធ្យោបាយទំនើប។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍កសិកម្ម ដែលបែងចែកទៅតាមសមាសធាតុនិងកម្រិតនៃសមត្ថភាពផលិតកសិកម្ម វាគឺដំណាក់កាលថ្មីបំផុតនៃកសិកម្ម។
«ទស្សនៈគំនិតម្ហូបអាហារ» គឺទស្សនៈប្រភេទមួយដែលស្តីពី «តម្រូវការកាឡូរីនិងប្រូតេអីនពីដីស្រែចម្ការ វាលស្មៅ ព្រៃឈើនិងសមុទ្រ និងពីរុក្ខជាតិ សត្វ និងមីក្រូសរីរាង្គទៀតផង ដើម្បីរុករកធនធានម្ហូបអាហារតាមមធ្យោបាយគ្រប់វិស័យដោយគ្រប់ជ្រុងជ្រោយ»។ នេះជាខ្លឹមសារសំខាន់មួយដែលចិនធ្វើកំណែទម្រង់ផ្គត់ផ្គង់ខាងកសិកម្ម។
មូលដ្ឋាននៃ «ទស្សនៈគំនិតម្ហូបអាហារ» គឺស្បៀងអាហារ ។ ប្រទេសចិនជាប្រទេសមានចំនួនប្រជាជនច្រើនណាស់ បក្សកាន់អំណាចត្រូវចាត់ទុកការផលិតស្បៀងអាហារនិងការផ្តល់កសិផលសំខាន់ជាកិច្ចការចម្បងជានិច្ច ដែលក្នុងនោះ ការងារចាត់ចែងរៀបចំក្នុងការបង្កើនសមត្ថភាពផលិតសណ្តែកសៀង និងធាតុផ្សំផលិតប្រេង ការពន្លឿនផលិតកម្មសាច់គោសាច់ចៀមនិងទឹកដោះ ការលើកកម្ពស់គុណភាពអភិវឌ្ឍជលផលជាដើម សុទ្ធតែបានបង្ហាញយ៉ាងជាក់ស្តែងស្ដីពី «ទស្សនៈគំនិតម្ហូបអាហារ» ៕