បទវិភាគ៖ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋOhio របស់អាមេរិក មានផលប៉ះពាល់ដូចជាសោកនាដកម្មChernobyl នៅអាមេរិក

2023-02-15 18:57:56
ប្រភព:CRI

ថ្ងៃទី៣ ខែកុម្ភៈ នៅក្រុងEastpalestine រដ្ឋOhio របស់អាមេរិក បានកើតមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ហើយបានបណ្តាលឱ្យកើតមានអគ្គិភ័យឆេះឆាប។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ទូរថភ្លើងចំនួន១០ទូសម្រាប់ដឹកជញ្ជូនសម្ភារៈគីមីផ្ទុកសារធាតុពុល មានចំនួន៥ទូដែលប្រឈមនឹងហានិភ័យបំផ្ទុះ ។ នៅថ្ងៃទី៦ ខែកុម្ភៈស្ថាប័នឆ្លើយតបបន្ទាន់ក្នុងតំបន់បានសម្រេចចិត្តថានឹង “បញ្ចេញចោលជាតិពុលក្នុងកម្រិតដែលអាចគ្រប់គ្រងបាន” ព្រមទាំងបានជម្លៀសចេញប្រជាជន ដែលរស់នៅក្នុងរង្វង់ប៉ុន្មានគីឡូម៉ែត្រទៀតផង ។ ៣ថ្ងៃក្រោយទៀតរដ្ឋបាលតំបន់បានជូនដំណឹងឱ្យប្រជាជនថា អាចត្រឡប់ទៅផ្ទះវិញ ហើយបានប្រកាសថា រថភ្លើងធ្លាក់ផ្លូវមិនបានបំពុលអីទេ  ។ ប៉ុន្តែ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅតាមបណ្តាញទំនាក់ទំនងសង្គម បានលេចចេញរូបថតគួរឱ្យភ័យខ្លាចជាច្រើនដែលថតនៅកន្លែងកើតហេតុ រូបថតទាំងនេះ បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅយល់ដឹងពីកម្រិតធ្ងន់ធ្ងររបស់ហេតុការណ៍លើកនេះ ។

បច្ចុប្បន្ននេះ ប្រជាជនមួយចំនួនដែលបានត្រឡប់ទៅផ្ទះវិញ បានលេចមានរោគសញ្ញាក្នុងកម្រិតខុសៗគ្នា សត្វនៅជុំវិញក៏មានសភាពពុលផងដែរ ។ អ្នកផងទាំងពួងចង់ដឹងច្បាស់ថា តើរថភ្លើងធ្លាក់ផ្លូវបានបណ្តាលឱ្យមានផលប៉ះពាល់ដល់បរិស្ថានជុំវិញកម្រិតណា? រដ្ឋាភិបាលអាមេរិកនឹងចាត់វិធានការណ៍ឆ្លើយតបយ៉ាងណា ? ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ននេះ ចំណាត់ការនិងប្រតិបតិ្តការឆ្លើយតបមួយចំនួនរបស់រដ្ឋាភិបាលអាមេរិក ធ្វើឱ្យគេខកចិត្តយ៉ាងខ្លាំង។      

ទីមួយ តាមទិន្នន័យដែលប្រកាសដោយក្រុមហ៊ុនNorfolk Southern ដែលជាក្រុមហ៊ុនរបស់រថភ្លើងធ្លាក់ផ្លូវបានឱ្យដឹងថា  កាប៊ីនដែលធ្លាក់ផ្លូវបានដឹកជញ្ជូនសម្ភារៈគីមីដែលផ្ទុកសារជាតិពុលជាច្រើន ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលអាមេរិកមិនបានប្រកាសពីចំនួនបញ្ចេញរបស់សម្ភារៈគីមីផ្ទុកជាតិពុលនោះទេ ។ អ្នកជំនាញផ្នែកសម្ភារៈគ្រោះថ្នាក់របស់រដ្ឋOhio បានសន្មត់ថា គ្រោះថ្នាក់ដែលធ្លាយសារជាតិគីមីនេះវាស្មើនឹង “ប្រើប្រាស់វត្ថុគីមីបំផ្លាញភូមិមួយ”  ពី៥ដល់២០ឆ្នាំខាងមុខ ប្រជាជានក្នុងតំបន់នោះប្រហែលនឹងមានអ្នកជំងឺមហារីកជាច្រើន ។

ទីពីរ ការផ្សាយដំណឹងអំពីរឿងនេះរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក ក៏គួរឱ្យអ្នកផងមានមន្ទិលសង្ស័យដែរ ។ ខណៈពេលកើតមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ប្រព័ន្ធសារព័ត៌មានអាមេរិក គ្រាន់តែផ្សាយដំណឹងជាធម្មតាប៉ុណ្ណោះទេ ដោយអះអាងថា អ្នកជំនាញទាំងឡាយបាននិងកំពុងខិតខំប្រឹងប្រែងធ្វើការស៊ើបអង្កេត ។ ក្នុងសន្និសីទសារព័ត៌មានដែលរដ្ឋOhioបើកធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ អ្នកសារព័ត៌មានម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួនក្នុងពេលផ្សាយផ្ទាល់ ដោយសារមូលហេតុថា ការផ្សាយផ្ទាល់របស់គាត់បាន “រំខាន”ដល់សន្និសីទសារព័ត៌មានរបស់អភិបាលរដ្ឋ ។ ក្នុងបរិបទដែលអាយុជីវិត សុវត្ថិភាពនិងបរិវេណរស់នៅរបស់ប្រជាពលរដ្ឋអាមេរិកប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ហេតុអ្វីបានជាមិនអាចបំពេញសិទ្ធិដឹងឮដែលជាសិទ្ធិមូលដ្ឋានបំផុតរបស់ប្រជាពលរដ្ឋ ?

គ្រោះថ្នាក់ចរាចរណ៍មួយដែលអាចចៀសវាងបាន ហានិភ័យនិងផលប៉ះពាល់មួយចំនួនដែលមិនអាចប៉ាន់ប្រមាណ ។ល។ ភារកិច្ចនិងតួនាទីរបស់មន្រ្តីរដ្ឋាភិបាល គឺគោរពសិទ្ធិមនុស្សនិងគាំពារអាយុជីវិត ប៉ុន្តែអ្នកនយោបាយអាមេរិកនិងក្រុមផលប្រយោជន៍នៅពីក្រោយ តែងតែបំផ្លាញផលប្រយោជន៍សាធារណៈដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន នេះក្លាយជាទម្លាប់រួចទៅហើយ ។ តើអ្នកណាអាចគាំពារអាយុជីវិតរបស់ប្រជាជនសាមញ្ញអាមេរិកតើអ្នកណាអាចគាំពារសុខភាពនិងផលប្រយោជន៍របស់ពួកគេ អ្នកនយោបាយអាមេរិកដែលតែងតែនិយាយបានតែមាត់ពីសិទ្ធិមនុស្ស មិនគួរធ្វើគធ្វើថ្លង់នោះទេ ៕

បទវិភាគ៖ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋOhio របស់អាមេរិក មានផលប៉ះពាល់ដូចជាសោកនាដកម្មChernobyl នៅអាមេរិក