បទវិភាគ ៖ “គំនិតផ្តួចផ្តើមបីចំណុច”បង្ហាញឱ្យឃើញនូវរូបភាពនិងឋានៈរបស់ប្រទេសចិនដែលជាប្រទេសធំប្រកបដោយទំនួលខុសត្រូវ

2023-06-16 15:18:41
ប្រភព:CRI


“ប្រទេសចិនគាំទ្រកិច្ចការយុត្តិធម៌របស់ប៉ាឡេស្ទីន” “រូបភាព និងឋានៈរបស់ចិនដែលជាប្រទេសធំប្រកបដោយទំនួលខុសត្រូវបានបង្ហាញម្តងទៀត”។ល។ប៉ុន្មានថ្ងៃកន្លងទៅនេះប្រព័ន្ធសារព័ត៌មានមជ្ឈិមបូព៌ាដូចជាកាសែត《AI-Goumhouria》របស់អេហ្ស៊ីប និងស្ថានីយទូរទស្សន៍ AL Jazeera របស់កាតាជាដើមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបីចំណុចអំពីបញ្ហាប៉ាឡេស្ទីនដែលលើកឡើងដោយភាគីចិន។

ចាប់ពីបេសកជនពិសេសអំពីបញ្ហាមជ្ឈិមបូព៌ានៃរដ្ឋាភិបាលចិនទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពី ខែមីនា ឆ្នាំនេះដល់ការដែលរដ្ឋមន្ត្រីការបរទេសចិនសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពីខែមេសាឆ្នាំនេះរហូតដល់ លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើមបីចំណុចជានិច្ចកាលភាគីចិនតែងតែខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដំណើរសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។បើមើលពីខ្លឹមសារនៃគំនិតផ្តួចផ្តើមបីចំណុចអាចឃើញថា វាគឺជាការបន្ត និងផ្សព្វផ្សាយឱ្យទូលំទូលាយនៃគំនិតផ្តួចផ្តើមបួនចំណុចដែលភាគីចិនបានលើកឡើងនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ផងហើយក៏សំដៅចំពោះសភាពជាប់គាំងនៃដំណើរសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលបានប្រឈមមុខផងដែរដូច្នេះពិតជាបានតម្រង់ទិសសម្រាប់ដោះស្រាយបញ្ហាប៉ាឡេស្ទីន។

ភាគីចិនយល់ឃើញថា មធ្យោបាយពីឫសគល់សម្រាប់ដោះស្រាយបញ្ហាប៉ាឡេសហ្ទីនគឺឈរលើការបង្កើតប្រទេសប៉ាឡេស្ទីនដ៏ឯករាជ្យនិងមានអធិបតេយ្យភាពទាំងស្រុងដែលចាត់ទុកព្រំដែនឆ្នាំ១៩៦៧ ជាមូលដ្ឋាន និងចាត់ទុកក្រុងហ្សេរុយហ្សាឡឹមខាងកើតជារដ្ឋធានី។តាមការពិតនេះជាខ្លឹមសារដ៏សំខាន់នៃគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ពោលគឺ “ផែនការប្រទេសទាំងពីរ” ដែលសហគមន៍អន្តរជាតិតែងតែនិយាយនោះ។

ព្រមពេលជាមួយគ្នានេះភាគីចិនក៏បានគូសបញ្ជាក់ដែរថា តម្រូវការខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីនគួរតែទទួលបានការធានាសហគមន៍អន្តរជាតិគួរតែបង្កើនការផ្តល់ជំនួយដល់ការអភិវឌ្ឍនិងជួយឧបត្ថម្ភជាមនុស្សធម៌របស់ប៉ាឡេស្ទីន។គំនិតផ្តួចផ្តើមនេះគឺមានលក្ខណៈចំគោលដៅនិងប្រាកដប្រជាយ៉ាងខ្លាំង។ចាប់ពីរយៈពេលជាង ៥០ ឆ្នាំកន្លងមកការប៉ះទង្គិច និងបដិបក្ខគ្នាបានបណ្តាលឱ្យការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមរាំងស្ទះហើយដំណើរការនៃរដ្ឋាភិបាល និងជីវភាពរស់នៅនៃប្រជាជនក្នុងស្រុកសំខាន់គឺពឹងផ្អែកទៅលើជំនួយអន្តរជាតិ។

ភាគីចិនបានផ្តល់ជំនួយដល់ប៉ាឡេស្ទីនជាប់រហូតមក។កាលពីឆ្នាំ២០២២ ប្រទេសទាំងពីរចិន និងប៉ាឡេស្ទីនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ហើយឆ្នាំនោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងប៉ាឡេស្ទីនបានឡើងដល់ ១៥៨ លានដុល្លារអាមេរិកដែលកើនឡើង ២៣,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។យោងតាមសេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរបានចុះហត្ថលេខាលើកនេះបានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”ភាគីចិននឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ភាគីប៉ាឡេស្ទីនដើម្បីគាំទ្រភាគីប៉ាឡេស្ទីនអនុវត្តគម្រោងអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន និងគម្រោងសាងសង់ប្រទេសជាតិ។

អារ៉ាប់មានសុភាសិតមួយថា “គ្មានភាពប្រក្រតីដែលមិនផ្លាស់ប្តូរនោះទេ” ។ភាគីចិនជំរុញឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែលដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាគឺរំពឹងថា “ភាពប្រក្រតី” ដែលប៉ាឡេស្ទីន និងអ៊ីស្រាអែលធ្លាក់ចូលក្នុងសភាពជាប់គាំងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ភាគីចិនគ្មានផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេលើបញ្ហាប៉ាឡេស្ទីនសង្ឃឹមថាភាគីទាំងពីរប៉ាឡេស្ទីន និងអ៊ីស្រាអែលអាចគិតពិចារណាយ៉ាងម៉ត់ចត់នូវគំនិតផ្តួចផ្តើមបីចំណុចដែលលើកឡើងដោយភាគីចិនបញ្ចេញភាពក្លាហានខាងនយោបាយបោះជំហានរៀបចំការចរចាសន្តិភាពជាថ្មីឡើងវិញដើម្បីគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ធ្វើកិច្ចការដ៏ត្រឹមត្រូវគឺមិនដែលហួសពេលឡើយ៕

បទវិភាគ ៖ “គំនិតផ្តួចផ្តើមបីចំណុច”បង្ហាញឱ្យឃើញនូវរូបភាពនិងឋានៈរបស់ប្រទេសចិនដែលជាប្រទេសធំប្រកបដោយទំនួលខុសត្រូវ