បទវិភាគ៖ដំណើរទស្សនកិច្ចនៅភូមិភាគស៊ីនជាំងរបស់អង្គទូតនៃប្រទេសជាច្រើនបានលាតត្រដាងម្ដងទៀតនូវពាក្យកុហកដែលប្រឌិតដោយលោកខាងលិច
“ពួកយើងបានឃើញភូមិភាគស៊ីនជាំងដោយផ្ទាល់ភ្នែក គឺខុសពីការឃោសនានៃប្រព័ន្ធសារព័ត៌មានលោកខាងលិចយ៉ាងដាច់ស្រឡះ។ ”នាពេលថ្មីៗកន្លងទៅនេះ លោក Martin Charles ឯកអគ្គរដ្ឋទូតនៃប្រទេសដូមីនីកាប្រចាំនៅចិនបានបញ្ចប់ដំណើរទស្សនកិច្ចនៅភូមិភាគស៊ីនជាំងជាលើកដំបូងដោយមិនចង់ចាកចេញ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ លោកនិងអង្គទូតប្រចាំនៅប្រទេសចិនរបស់ប្រទេសដទៃទៀតចំនួន ២៤ បាននាំគ្នាទៅបំពេញទស្សនកិច្ចនៅតំបន់ Kashgar តំបន់ Kuqa និងតំបន់ Urumqi ជាដើម ក្នុងន័យឈ្វេងយល់ពីទំនៀមទំលាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភូមិភាគស៊ីនជាំងនៅកន្លែងផ្ទាល់។
គម្រោងសាងសង់ រមណីយដ្ឋាន តំបន់ទេសភាព ទីក្រុងបុរាណ វិថីចាស់ៗនិងសហគ្រាសផលិតកម្ម។ល។ ដំណើរទស្សនកិច្ចមានកម្មវិធីដ៏សម្បូរបែប ដោយបានឈ្វេងយល់ពីស្ថានភាពគ្រប់ផ្នែកនៃភូមិភាគស៊ីនជាំង។ “ពួកយើងបានទៅទស្សនាវិស្វកម្មធារាសាស្ត្រ គម្រោងកសិកម្ម តំបន់ពាណិជ្ជកម្មសេរី ព្រលានយន្តហោះ តំបន់ទេសចរណ៍និងវប្បធម៌ ហើយបានធ្វើការផ្លាស់ប្តូរជាមួយប្រជាជននៅទីនេះ មានចំណាប់អារម្មណ៍ថា ការអភិវឌ្ឍនៃភូមិភាគស៊ីនជាំងមានសភាពល្អប្រសើរណាស់។” លោក MICHAEL CAMPBELL ឯកអគ្គរដ្ឋទូតនៃប្រទេសនីការ៉ាហ្គាប្រចាំនៅប្រទេសចិនយល់ឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ចនៃភូមិភាគស៊ីនជាំងលឿនណាស់ សិទ្ធិនិងសេរីភាពរបស់ប្រជាជនក៏ទទួលបានការគាំពារយ៉ាងពេញលេញផងដែរ ប្រការនេះខុសគ្នាទាំងស្រុងពីបញ្ហា “សិទ្ធិមនុស្ស” ដែលឃោសនាបំប៉ោងដោយប្រព័ន្ធសារព័ត៌មានលោកខាងលិច។
លោក Mohsen Bakhtiar ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសចិនបានពិនិត្យឃើញថា ចម្ការដាំសំឡីកប្បាសនៃភូមិភាគស៊ីនជាំងបានបង្កើតបណ្តាញស្រោចស្រពដ៏ទំនើប ហើយបានលើកកម្ពស់បរិមាណប្រមូលផលសំឡីកប្បាលយ៉ាងច្រើនតាមរយៈការប្រើប្រាស់ម៉ាស៊ីបេះសំឡីកប្បាល ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជនសាមញ្ញ។ “ពួកគេបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ឧទាហរណ៍ដូចជាប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមកបាញ់ថ្នាំកសិកម្ម”។ អង្គទូតទាំងឡាយបាននាំគ្នាថ្លែងថា វាខុសគ្នាទាំងស្រុងនឹងអ្វីដែលហៅថា “បង្ខំឱ្យធ្វើពលកម្ម” ដែលឃោសនាបំប៉ោងដោយប្រព័ន្ធសារព័ត៌មានលោកខាងលិច ពីព្រោះភូមិភាគស៊ីនជាំងបានប្រើប្រាស់គ្រឿងបរិក្ខារដ៏ជឿនលឿនរួចទៅហើយ។
មិនត្រឹមតែប៉ុណ្ណោះ អង្គទូតទាំងឡាយក៏បានធ្វើការផ្លាស់ប្តូរទល់មុខជាមួយបុគ្គលិកការងារនៃសមាគមសាសនាអ៊ីស្លាម ហើយបានច្រៀងរាំយ៉ាងសប្បាយជាមួយប្រជាជនភូមិភាគស៊ីនជាំងផងដែរ។ លោក Mariner ឯកអគ្គរដ្ឋទូតនៃប្រទេសសាម័រប្រចាំនៅប្រទេសចិនយល់ឃើញថា បើសិនជាមិនបានដល់ភូមិភាគស៊ីនជាំង នោះក៏ពិបាកយល់ដឹងពីប្រទេសចិនដ៏ពិតប្រាកដដែរ “នេះមិនត្រឹមតែដោយសារភូមិភាគស៊ីនជាំងមានផ្ទៃដីធំល្វឹងល្វើយនិងសម្បូរទៅដោយធនធានប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារតែតំបន់នេះមានប្រវត្តិសាស្ត្រដ៏យូរលង់និងវប្បធម៌ដ៏ចំណាស់ទៀតផង ខ្ញុំច្បាស់ជានឹងមកទស្សនកិច្ចម្តងទៀត”។
ប្រទេសចិនមានសុភាសិតមួយឃ្លាដែលបានលើកឡើងថា ឃើញដោយផ្ទាល់ភ្នែកទើបជាការពិត។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីរដ្ឋាភិបាល ឥស្សរជនសាសនានិងអ្នកសារព័ត៌មានចំនួនជាង២ពាន់រូបដែលមកពីប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១០០ បានទៅធ្វើទស្សនកិច្ចនៅភូមិភាគស៊ីនជាំង ដែលបានមើលឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភូមិភាគស៊ីនជាំង។
ព្រមពេលជាមួយគ្នានេះ ទិន្នន័យក៏អាចលាតត្រដាងពាក្យកុហកដែលបង្កប់ចេតនាអាក្រក់ផងដែរ។ នៅចុងឆ្នាំ២០២០ ភូមិភាគស៊ីនជាំងបានលុបបំបាត់ភាពក្រីក្រដាច់ខាត។ នៅឆមាសទីមួយឆ្នាំនេះ ភូមិភាគស៊ីនជាំងសម្រេចបាននូវតម្លៃផលិតផលក្នុងស្រុកសរុបចំនួន ៨៥៤២០៨ លានយាន់ប្រាក់ចិន ដែលកើនជាង ៥,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ។ ហើយពីខែមករា ដល់ខែមិថុនាឆ្នាំនេះ ភូមិភាគស៊ីនជាំងទទួលបានអ្នកទេសចរសរុបចំនួន ១០២ លាននាក់ ដែលបានកើនជាង ៣១,៤៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ សម្រេចបាននូវចំណូលខាងទេសចរណ៍ ៩២២៧៦ លានយាន់ប្រាក់ចិន ដែលបានកើនជាង ៧៣,៦៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ។ ក្នុងនាមជាតំបន់ជួរមុខនៅតំបន់ភាគខាងលិចនៃប្រទសចិនសម្រាប់បើកទូលាយចំពោះបរទេស ភូមិភាគស៊ីនជាំងបានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចកសាង“ខ្សែក្រវាត់និងផ្លូវ”។
ដូចប្រសាសន៍របស់លោក Sergio Cabrera ឯកអគ្គរដ្ឋទូតនៃប្រទេសកូឡាំប៊ីប្រចាំនៅប្រទេសចិនដែលបានលើកឡើងថា បើសិនជាមានឱកាស គួរតែមកទស្សនានៅភូមិភាគស៊ីនជាំង និងយល់ដឹងពីតំបន់ដ៏ស្រស់ស្អាតនេះ ហើយត្រូវតែប្រាប់ស្ថានភាពពិតប្រាកដនៃតំបន់នេះទៅកាន់មិត្តភក្តិរបស់ប្រទេសខ្លួន៕