បទវិភាគ ៖ រថភ្លើងដឹកទំនិញអន្តរជាតិ "សៀងហៃ-យូណាន · ខ្សែឡានឆាង-មេគង្គ" បានចេញដំណើរជាផ្លូវការ តំបន់ខាងកើត និងខាងលិចបានសហការគ្នាដើម្បីបង្កើត "សរសៃឈាមដ៏រឹងមាំ" សម្រាប់ការបើកចំហ

2023-10-09 16:42:17
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី៨ ខែតុលា រថភ្លើងដឹកទំនិញអន្តរជាតិ "សៀងហៃ-យូណាន · ខ្សែឡានឆាង-មេគង្គ" បានចេញដំណើរជាផ្លូវការ រថភ្លើងនេះនឹងចាកចេញពីទីក្រុងសៀងហៃ ឆ្លងកាត់ទីក្រុងគុនមីង ចេញទៅក្រៅប្រទេសចិនតាមច្រកអន្តរជាតិម៉ហាន ហើយធ្វើដំណើរទៅកាន់ក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

ការបើកដំណើរការរថភ្លើងដឹកទំនិញអន្តរជាតិជាពិសេស "សៀងហៃ-យូណាន · ខ្សែឡានឆាង-មេគង្គ" គឺជាការអនុវត្តវិជ្ជមានសម្រាប់ទីក្រុងសៀងហៃ និងខេត្តយូណាន ដើម្បីទាញយកអត្ថប្រយោជន៍ពីច្រករបៀងមាសនៃផ្លូវរថភ្លើងចិន-ឡាវ ហើយឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" និងជំរុញ​ការ​សាងសង់​ច្រករបៀង​សមុទ្រ​ដីគោក​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា។

ខ្សែរថភ្លើងដែលបង្កើតឡើងដោយសៀងហៃ និងយូណាននេះ បានបង្កើត "សរសៃឈាមដ៏រឹងមាំ" សម្រាប់ការបើកចំហ នឹងតភ្ជាប់ទីផ្សារក្នុងស្រុករបស់ប្រទេសចិន និងទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កាន់តែប្រសើរឡើង ជំរុញឱ្យមានភាពរឹងមាំនៅលើផ្លូវនេះ និងជំរុញសមាហរណកម្មដែលបង្កើនល្បឿននៃសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់មូលធន និងខ្សែសង្វាក់ធនធានមនុស្ស។

 

ច្រករបៀងមាសបញ្ចេញកម្លាំងចលករដ៏ខ្លាំងក្លា

ក្នុងនាមជាគម្រោងដ៏សំខាន់នៃគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" ផ្លូវរថភ្លើងចិន-ឡាវបានក្លាយជាផ្លូវនៃមិត្តភាព ការអភិវឌ្ឍ និងសុភមង្គលសម្រាប់ប្រជាជនចិន និងប្រជាជនឡាវ។ គិតដល់ថ្ងៃទី៣ ខែតុលា ផ្លូវរថភ្លើងចិន-ឡាវបានដំណើរការអស់រយៈពេល ២២ ខែ ហើយបានដឹកជញ្ជូនទំនិញសរុបចំនួន ២៦,៨ លានតោន ក្នុងនោះទំនិញនាំចេញ និងនាំចូលមានចំនួន ៥,៥ លានតោន ហើយប្រភេទទំនិញបានកើនឡើងដល់ជាង ២៧០០ ប្រភេទ។ ការដឹកជញ្ជូនទំនិញគ្របដណ្ដប់លើប្រទេសចំនួន ១២ ដែលរួមគ្នាបង្កើត "ខ្សែក្រវាត់ និងផ្លូវ"​ ដូចជា ប្រទេសឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ាជាដើម។ ច្រករបៀងមាសសម្រាប់ប្រព័ន្ធឡូជីសស្ទីកអន្តរជាតិបានបង្ហាញឥទ្ធិពលជាបន្តបន្ទាប់។

ខេត្តយូណានចាប់យកឱកាសអភិវឌ្ឍន៍ផ្លូវរថភ្លើងចិន-ឡាវ។ នៅខែឧសភា ឆ្នាំ២០២២ ដោយសាពឹងផ្អែកលើផ្លូវរថភ្លើងចិន-ឡាវ ទីក្រុងគុនមីងបានកាន់កាប់និងគ្រប់គ្រងទីក្រុងម៉ហានជាផ្លូវការ ដោយចាប់ផ្តើមការផ្លាស់ប្តូរតួនាទីរបស់ច្រកព្រំដែនម៉ហានពី "សេដ្ឋកិច្ចច្រកបៀង" ទៅជា "សេដ្ឋកិច្ចកំពង់ផែ"។ ជាងនេះទៅទៀត ទីក្រុងគុនមីង យូស៊ី ភូអឺ និងមណ្ឌលស៊ីសាំងប៉ានណា បន្តសាងសង់វេទិកា ហើយការងារអភិវឌ្ឍន៍ និងទាក់ទាញការវិនិយោគនៅតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវដំណើរការក្នុងខេត្តយូណាន គឺរីកចម្រើនជាលំដាប់ ហើយមូលនិធិដែលទទួលបានពីខាងក្រៅខេត្តក្នុងតំបន់ទាំងបួន (ទីក្រុង) តាម​រយៈ​ខ្សែ​បន្ទាត់​នេះ​បាន​សម្រេច​បាន​កំណើន​ជា​ប្រចាំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

 

រថភ្លើង​ឆ្លង​កាត់​ភ្នំ និង​ទន្លេ ច្រៀង​ចម្រៀង​ថ្មីតាម​ផ្លូវ​សូត្រ

ផ្លូវរថភ្លើងចិន-ឡាវឆ្ពោះទៅខាងជើង និងតភ្ជាប់ទៅបណ្តាញផ្លូវរថភ្លើងចិន អាចទៅដល់មជ្ឈមណ្ឌលចែកចាយដឹកជញ្ជូនដូចជាក្រុងគុនមីង ក្រុងសៀងហៃ ខេត្តជឺជាំង ក្រុងក្វាងចូវ ក្រុងវ៉ូហាន ក្រុងស៊ីអាន ក្រុងឈឺងទូ និងក្រុងឆុងឈីងជាដើម។ ពីទីក្រុង​ និងខេត្តនោះ អាស្រ័យលើបណ្តាញផ្លូវរថភ្លើងចិនបានសាយភាយទៅកាន់ប្រទេសរុស្ស៊ីតាមរយៈរថភ្លើងចិន-អឺរ៉ុប ហើយអាចទៅដល់ប្រទេសអាឡឺម៉ង់ អេស្បាញ និងប្រទេសដទៃទៀត។ មិនតែប៉ុណ្ណោះទេ ឆ្ពោះទៅភាគខាងត្បូង វាត្រូវបានតភ្ជាប់ទៅបណ្តាញផ្លូវដែកនៃប្រទេសថៃ ទៅដល់កំពង់ផែភាគខាងត្បូង ប្រទេសថៃ និងរហូតដល់ប្រទេសកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី។

យោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក ដរាបណាដំណើរការឆ្លងកាត់មានប្រសិទ្ធភាពគ្រប់គ្រាន់ ផ្លូវរថភ្លើងចិន-ឡាវ អាចកាត់បន្ថយថ្លៃដឹកជញ្ជូនរវាងទីក្រុងគុនមីង និងទីក្រុងវៀងចន្ទន៍បានពី ៤០% ទៅ ៥០% ។

លោក ជឺង យីស៊ីន នាយកប្រតិបត្តិក្រុមហ៊ុនរ៉ែ សឺងឈាំង ប្រទេសឡាវ បានប្រាប់អ្នកកាសែតថា "ការដឹកជញ្ជូនតាមផ្លូវរថភ្លើងមានគុណសម្បត្តិនៃបរិមាណដឹកជញ្ជូនធំ តម្លៃសមរម្យ ភាពងាយស្រួល រហ័ស សុវត្ថិភាព និងទាន់ពេលវេលា ហើយជាពិសេសគឺសមរម្យសម្រាប់ការដឹកជញ្ជូនទំនិញទំហំធំ។ ផ្លូវរថភ្លើងចិន-ឡាវបានជំរុញឱ្យមានការងើបឡើងវិញ និងការអភិវឌ្ឍរបស់ក្រុមហ៊ុនរបស់យើងយ៉ាងមានប្រសិទ្ធភាពបន្ទាប់ពីជំងឺដូវីដ ១៩ "។ បន្ទាប់ពីផ្លូវរថភ្លើងចិន-ឡាវត្រូវបានបើកដំណើរជាផ្លូវការ ទំនិញត្រូវបានដឹកជញ្ជូនតាមផ្លូវរថភ្លើងចិន-ឡាវ ដែលមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃចំណាយការដឹកជញ្ជូនទំនិញផងដែរ ហើយអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុមហ៊ុនត្រូវបានធ្វើឱ្យប្រសើរឡើង។

ពីទីក្រុងសៀងហៃ ឆ្លងកាត់ទីក្រុងគុនមីង ម៉ហាន ទៅកាន់ទីក្រុងវៀងចន្ទន៍  "សៀងហៃ-យូណាន · ខ្សែឡានឆាង-មេគង្គ" នឹងតភ្ជាប់តំបន់តាមបណ្តោយផ្លូវនេះ ដែលនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីទៅកាន់ប្រទេសចិន ឡាវ និងប្រទេសអាស៊ានជិតខាង។

 

ចាប់យកឱកាស ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងផ្តល់កម្លាំងដល់ទីក្រុងសៀងហៃ និងខេត្តយូណាន

អាស្រ័យលើច្រកបៀងក្នុងការជំរុញការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក អាស្រ័យលើប្រព័ន្ធឡូជីស្ទីកក្នុងការជំរុញពាណិជ្ជកម្ម អាស្រ័យលើពាណិជ្ជកម្មក្នុងការជំរុញឧស្សាហកម្ម  ផ្លូវរថភ្លើង"សៀងហៃ-យូណាន · ខ្សែឡានឆាង-មេគង្គ" រួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាព និងដាក់បញ្ចូលគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេយ៉ាងសេ។ ក្នុងនាមជា"សរសៃឈាមដ៏រឹងមាំ" សម្រាប់ការបើកចំហនិងការអភិវឌ្ឍដោយច្របាច់បញ្ចូលគ្នាវាមិនត្រឹមតែនឹងបើកច្រកថ្មីនៃប្រព័ន្ធឡូជីស្ទីកប្រកបដោយប្រសិទ្ធភាពរវាងឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន និងប្រទេសឡាវ និងបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ផ្សេងទៀតប៉ុណ្ណោះទេ វាក៏នឹងផ្តល់តួនាទីពេញលេញដល់ការបែងចែកធនធានឆ្លងតំបន់ផងដែរ ហើយជួយដល់ការពង្រឹងអំណាចទៅវិញទៅមកនៃ "សហគ្រាសសៀងហៃ + ធនធានយូណាន""ទីផ្សារសៀងហៃ+ ផលិតកម្មយូណាន""ទីផ្សារសៀងហៃ + ផលិតផលយូណាន" និង "ទីស្នាក់ការកណ្តាលសៀងហៃ + មូលដ្ឋានយូណាន" ដើម្បីស្វែងរកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍសម្របសម្រួលក្នុងតំបន់៕

អ្នកសារព័ត៌មាន៖ Duan Yi​​   Hu Xiaorong​​   Li Chenghan​​     

អ្នកបកប្រែ ៖ Shen Yan

បទវិភាគ ៖ រថភ្លើងដឹកទំនិញអន្តរជាតិ "សៀងហៃ-យូណាន · ខ្សែឡានឆាង-មេគង្គ" បានចេញដំណើរជាផ្លូវការ តំបន់ខាងកើត និងខាងលិចបានសហការគ្នាដើម្បីបង្កើត "សរសៃឈាមដ៏រឹងមាំ" សម្រាប់ការបើកចំហ