បទវិភាគ ៖ រួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” និងចែករំលែកការអភិវឌ្ឍ និងវិបុលភាព
ថ្មីៗនេះ វេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទី ៣ នឹងប្រារព្ធនៅទីក្រុងប៉េកាំង។ សហគមន៍អន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវេទិកាកិច្ចប្រជុំកំពូលនេះ និងលទ្ធផលជាផ្លែផ្កាដែលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការក្នុងការកសាង "ខ្សែក្រវាត់ និងផ្លូវ"។
"វេទិកាកំពូលនេះទទួលបានការឆ្លើយតបជាវិជ្ជមានពីសហគមន៍អន្តរជាតិ"
តំណាងមកពីប្រទេសចំនួន ១៥១ និងអង្គការអន្តរជាតិចំនួន ៤១ បានមកប្រទេសចិនដើម្បីចូលរួមក្នុងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទី ៣ ដែលមានចំនួនអ្នកចុះឈ្មោះសរុបលើសពី ១ ម៉ឺននាក់។ "ព្រឹត្តិការណ៍រាប់ម៉ឺននាក់" នេះ បានឆ្លុះបញ្ចាំងជាថ្មីម្តងទៀតពីការអំពាវនាវដ៏ធំ និងឥទ្ធិពលសកលនៃការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ"។
Associated Press of Pakistan (APP) បានផ្សាយព័ត៌មានថា "វេទិកាកំពូលនេះបានទទួលការឆ្លើយតបជាវិជ្ជមានពីសហគមន៍អន្តរជាតិ ដោយបង្ហាញពីទំនុកចិត្តរបស់ភាគីនានាក្នុងការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម ‘ខ្សែក្រវាត់ និងផ្លូវ’ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន"។
ទីភ្នាក់ងារសារព័ត៌មានLa Agencia EFE,S.A.អេស្ប៉ាញ និងទីភ្នាក់ងារសារព័ត៌មានPrensa Latinaគុយបា បានផ្សាយព័ត៌មានថា ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសំខាន់ៗជាបន្តបន្ទាប់នៅក្នុងវេទិកាកិច្ចប្រជុំកំពូលនេះ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap (South Korean news agency) កូរ៉េខាងត្បូង និងសមាគមផ្សព្វផ្សាយជប៉ុន(NHK)បានរាយការណ៍ថា តាមរយៈវេទិកាកិច្ចប្រជុំកំពូលនេះ ប្រទេសចិនបានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត។
“គំនិតផ្តួចផ្តើម‘ខ្សែក្រវាត់ និងផ្លូវ’បានគូររូបភាពនៃក្តីសង្ឃឹម”
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ គម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងរាប់ពាន់ត្រូវបានអនុវត្តនៅក្រោមក្របខ័ណ្ឌការកសាងរួមគ្នានៃ "ខ្សែក្រវាត់ និងផ្លូវ" ហើយបានទទួលសមិទ្ធផលជាច្រើន។ ក្នុងវេទិកាកំពូលនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានផ្តោតលើសមិទ្ធផលជាប្រវត្តិសាស្ត្រនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។
សារព័ត៌មាន The Jakarta Postឥណ្ឌូនេស៊ី បានផ្សព្វផ្សាយព័ត៌មានថា "គម្រោងជាច្រើនដូចជាផ្លូវរថភ្លើង Mombasa–Nairobi Standard Gauge Railway,SGR ផ្លូវរថភ្លើងចិន-ឡាវ និងផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandung ត្រូវបានដាក់ឱ្យដំណើរការ។ គម្រោងសំខាន់ៗទាំងនេះនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ច។ ការរួមគ្នាកសាងគំនិតផ្តួចផ្តើម 'ខ្សែក្រវាត់ និងផ្លូវ' បានគូររូបភាពនៃក្តីសង្ឃឹម"។ យោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ដល់ឆ្នាំ២០៣០ ការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" នឹងរកចំណូលបាន ១,៦ ទ្រីលានដុល្លារនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ដែលស្មើនឹង ១,៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ មិនតែប៉ុណ្ណោះការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" នឹងជំរុញការអភិវឌ្ឍពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
គេហទំព័ររបស់ស្ថានីយទូរទស្សន៍អាឡឺម៉ង់បានរាយការណ៍ថា គេប៉ាន់ស្មានថានៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ មានគម្រោងថ្មីនៃ "ខ្សែក្រវ៉ាត់ និងផ្លូវ" ចំនួន ២៧៤ នៅលើពិភពលោក ដែលគ្របដណ្តប់លើវិស័យថាមពល និងឌីជីថលនីយកម្មជាដើម។
ទីភ្នាក់ងារសារព័ត៌មាន Associated Press of Pakistan (APP) និងthe Pakistan Observerប៉ាគីស្ថានបានផ្សព្វផ្សាយថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានបានផ្តល់នូវវេទិកាដ៏ធំមួយសម្រាប់ពាណិជ្ជកម្មទ្វេភាគី ដែលធ្វើឱ្យជីវិតប្រជាជនប៉ាគីស្ថានមានភាពប្រសើរឡើង។ គម្រោងនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន និងប៉ាគីស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលវិជ្ជមានទៅលើប្រទេសអ៊ីរ៉ង់ អាហ្វហ្គានីស្ថាន បណ្តាប្រទេសអាស៊ីកណ្តាល និងតំបន់ជុំវិញ។
"ពិភពលោកត្រូវបានគេរំពឹងថានឹងទទួលបានផលផ្លែនៃសន្តិភាព និងវិបុលភាព"
របាយការណ៍ស្រាវជ្រាវរបស់ធនាគារពិភពលោកបានចង្អុលបង្ហាញថា នៅឆ្នាំ២០៣០ ការកសាងរួមគ្នានៃ "ខ្សែក្រវាត់ និងផ្លូវ" ត្រូវបានគេរំពឹងថានឹងអាចជួយប្រជាជនចំនួន ៧,៦ លាននាក់នៅលើពិភពលោកចេញផុតពីភាពក្រីក្រខ្លាំង ហើយមនុស្ស ៣២ លាននាក់បានចេញផុតពីភាពក្រីក្រកម្រិតមធ្យម។ ហើយ "ខ្សែក្រវាត់ និងផ្លូវ" នឹងបង្កើនពាណិជ្ជកម្មក្នុងចំណោមប្រទេសសហសាងសង់ពី ២,៨% ទៅ ៩,៧% និងពាណិជ្ជកម្មសកលពី ១,៧% ទៅ ៦,២% ។
គេហទំព័រModernDiplomacy.Eu របស់អឺរ៉ុបបានផ្សព្វផ្សាយសារព័ត៌មានថា គំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" គឺជាគំនិតផ្តួចផ្តើមសកលមួយ ផ្អែកលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍពហុភាគី។ ប្រទេសចិនចែករំលែកបទពិសោធន៍អភិវឌ្ឍន៍របស់ខ្លួនជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្តូរសង្គមនៃប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពអត់ការងារធ្វើ និងការកែលម្អពាណិជ្ជកម្មក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។
ថ្មីៗនេះ លោកប្រធានទីភ្នាក់ងារសារព័ត៌មានPrensa Latinaគុយបា បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ ធ្វើការឡើងដោយស្មើភាពគ្នា ការបើកចំហ បរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងចំណោមភាគីនានា ដែលជាអំណោយផលដល់ការលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចសកលក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផល៕
អ្នកសារព័ត៌មាន ៖ Lin Zihan
អ្នកបកប្រែ ៖Shen Yan