អ្នកនយោបាយបរទេសនិងអ្នកទទួលខុសត្រូវអង្គការអន្តរជាតិ៖ ពិព័រណ៍ CIIE បានជំរុញការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការនៃពិភពលោក
ពិព័រណ៍នាំចូលចិនអន្តរជាតិ (CIIE) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiao លើកទី ៦ បានសម្ពោធបើកនៅក្រុងសៀងហៃកាលពីថ្ងៃទី ៥ ខែវិច្ឆិកា។ អ្នកនយោបាយបរទេសនិងអ្នកទទួលខុសត្រូវអង្គការអន្តរជាតិបានថ្លែងក្នុងពិធីសម្ពោធបើកថា ពិព័រណ៍ CIIE មិនគ្រាន់តែជាពិព័រណ៍ពាណិជ្ជកម្មតែប៉ុណ្ណោះទេ ថែមទាំងជាផ្សារណាត់ ដែលមានការច្នៃប្រឌិតថ្មី ជាវេទិកាសម្រាប់ផ្លាស់ប្តូរវប្បធម៌គ្នា និងជាមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានអំណោយផលដល់សហគមន៍អន្តរជាតិក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការអភិវឌ្ឍពាណិជ្ជកម្មពិភពលោកដោយតាមរយៈវិធីសាស្ត្រថ្មីដែលប្រកបដោយប្រសិទ្ធភាព។
លោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយចិន ព្រោះការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការសន្ទនានិងកិច្ចសហប្រតិបត្តិការគឺសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។
លោក Marrero នាយករដ្ឋមន្ត្រីគុយប៉ាបានថ្លែងថា គុយប៉ាយកចិត្តទុកដាក់ខ្ពស់និងបានចូលរួមពិព័រណ៍ CIIE ជាប់ៗ។ ការបើកធ្វើពិព័រណ៍ CIIE មានអំណោយផលដល់សហគមន៍អន្តរជាតិក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការអភិវឌ្ឍពាណិជ្ជកម្មពិភពលោកដោយតាមរយៈវិធីសាស្ត្រថ្មីដែលប្រកបដោយប្រសិទ្ធភាព។
លោក Smailov នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានបានថ្លែងថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាហ្សាក់ស្ថាន កិច្ចសហប្រតិបត្តិការទ្វេភាគីទទួលបានផ្លែផ្កាមួយចំនួនរួចហើយ ៕