បទវិភាគ៖ហេតុអ្វីបានជាប្រទេសចិននៅថ្ងៃអនាគតនៅតែជាទីកន្លែងដែលមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មផ្ដោតសំខាន់បំផុត?

2023-11-22 15:01:13
ប្រភព:CRI

"ប្រទេសចិន"បន្ទាប់ទៀតនៅតែជាប្រទេសចិន។ "ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទស្សនៈរបស់មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនេះដែលបានលើកឡើងដោយលោក Xi Jinpingប្រធានរដ្ឋចិនក្នុងអំឡុងពេលកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ  បានបង្កឱ្យមានការពិភាក្សាយ៉ាងក្ដៅគគុកលើពិភពលោក។

យោងតាមការប៉ាន់ប្រមាណពីវិទ្យាស្ថានMcKinseyឱ្យដឹងថា   នៅឆ្នាំ២០២០  ទីក្រុងចំនួន៥៥របស់ប្រទេសចិនបានឈានចូលក្នុងជួរទីក្រុង ដែលមានប្រាក់ចំណូលខ្ពស់  ដែលបានគ្របដណ្តប់ប្រជាជនចិនចំនួន២៧ភាគរយ។នៅឆ្នាំ២០៣០ ចំនួនទីក្រុងដែលមានប្រាក់ចំណូលខ្ពស់របស់ប្រទេសចិននឹងកើនឡើងដល់៩៣ទីក្រុងដែលគ្របដណ្តប់ប្រជាជនចិនចំនួន៤៤ភាគរយ។ ពួកគេបានសន្និដ្ឋានថា៖ ប្រសិនបើចង់ស្វែងរកកំណើនលើពិភពលោក នោះចម្លើយគឺច្បាស់ណាស់។

ពិភពលោកកំពុងឆ្ពោះទៅមុខ ហើយស្ថានភាពកំពុងប្រែប្រួល។ ហេតុអ្វីបានជាប្រទេសចិននៅថ្ងៃអនាគតនៅតែជាទីកន្លែងដែលមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មផ្តោតសំខាន់បំផុត? "ការមិនកែប្រែ"បីចំណុចដែលលោកXiJinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃអង្គការAPECបានផ្តល់ចម្លើយដល់អ្នកទាំងអស់គ្នា។

 ប្រទេសចិនគឺជាម៉ាស៊ីនក្បាលដ៏ធំបំផុតនៃកំណើនពិភពលោក  ហើយអត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងឡើងដល់១ភាគ៣។ ពេលថ្មីៗនេះ  អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការព្យាករណ៍អំពីកំណើនGDPរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣ដល់៥.៤ភាគរយ។ស្ថាប័នហិរញ្ញវត្ថុបរទេសជាច្រើនក៏បានព្យាករណ៍ថា  សេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តស្តារឡើងវិញនិងមានភាពប្រសើរឡើង។ នេះបានបញ្ជាក់ពី"ការមិនកែប្រែ"ទីមួយ  គឺថា"សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់យ៉ាងខ្លាំង មានសក្តានុពលយ៉ាងគ្រប់គ្រាន់និងមានលំហដ៏ធំទូលាយសម្រាប់ការអភិវឌ្ឍនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនបានកែប្រែទេ ហើយក៏មិនអាចកែប្រែដែរ"។

 ប្រទេសចិនក៏មានឧត្តមភាពពិសេសមួយដែលត្រូវបានទទួលស្គាល់ដោយពិភពលោក គឺទីផ្សារ។ប្រទេសចិនមានចំនួនប្រជាជនច្រើនជាង១.៤ពាន់លាននាក់ ដែលមានទំហំលើសពីចំនួនប្រជាជនសរុបនៃប្រទេសអភិវឌ្ឍន៍ដែលមានស្រាប់។ តាមការព្យាករណ៍   ក្នុងរយៈពេលប្រហែល១៥ឆ្នាំនាពេលអនាគត   ក្រុមប្រជាជនដែលបានប្រាក់ចំណូលមធ្យមរបស់ប្រទេសចិននឹងកើនឡើងពី៤រយលានដល់៨រយលាននាក់។

ឆ្នាំនេះគឺជាខួបលើកទី៤៥នៃកំណែទម្រង់និងបើកចំហរបស់ប្រទេសចិន  ក៏ដូចជាខួបលើកទី៣០នៃកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំAPEC។  ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលAPECលើកនេះ   ភាគីចិនបានប្រកាសវិធានការថ្មីមួយចំនួនដើម្បីជំរុញការបើកចំហរដោយបញ្ជាក់ជាថ្មីម្តងទៀតថា  "ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មដែលមានលក្ខណៈទីផ្សារភាវូបនីយកម្ម  និយតកម្មនិងអន្តរជាតូបនីយកម្មនឹងមិនកែប្រែទេ  ហើយគោលនយោបាយស្តីពីការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់វិនិយោគរបស់ពាណិជ្ជករបរទេសដោយគ្មានការរើសអើងក៏នឹងមិនកែប្រែដែរ"។ "ការមិនកែប្រែ"ទាំងពីរនេះបានបញ្ចេញសញ្ញាយ៉ាងខ្លាំងថា ប្រទេសចិននឹងពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ហើយមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មពិភពលោកអាចទុកចិត្តបានទាំងស្រុង។

លើសពីនេះទៅទៀត   ឧត្តមភាពរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ  ត្រូវបានបង្ហាញលើវិស័យគុណភាពល្អនិងតម្លៃថោកសមរម្យដែលបូករួមទាំងការមានប្រភេទឧស្សាហកម្មគ្រប់គ្រាន់  មានខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងពេញលេញ ហើយមានល្បឿនឆ្លើយតបរហ័ស  ព្រមនិងមានកម្មករនិងសហគ្រិនដែលមានគុណភាពខ្ពស់ជាច្រើនជាដើម។ ប្រការទាំងនេះគឺជាឧត្តមភាពប្រកួតប្រជែងដែលប្រទេសដទៃទៀតពិបាកសម្រេចបានក្នុងរយៈពេលក៏ខ្លី។

ហេតុអ្វីបានជា "ប្រទេសចិន"បន្ទាប់ទៀតនៅតែជាប្រទេសចិន? "  និយាយជាសរុបគឺ"ការមិនកែប្រែ"ទាំងបីរបស់ប្រទេសចិនបាននាំមកនូវភាពប្រាកដប្រជានិងស្ថិរភាព  ហើយការនេះគឺជាអ្វីដែលពិភពលោកខ្វះខាតបំផុតក្នុងពេលឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់៕

បទវិភាគ៖ហេតុអ្វីបានជាប្រទេសចិននៅថ្ងៃអនាគតនៅតែជាទីកន្លែងដែលមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មផ្ដោតសំខាន់បំផុត?