បទវិភាគ៖"ប្រទេសចិនបានរួមចំណែកយ៉ាងធំធេងចំពោះការឆ្លើយតបជាសកលចំពោះការប្រែប្រួលអាកាសធាតុ"
នៅថ្ងៃទី១៣ ខែធ្នូ មហាសន្និបាតលើកទី ២៨ នៃបណ្តាប្រទេសជាសមាជិករបស់អនុញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP២៨)បានបិទបញ្ចប់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ក្នុងសន្និសីទនេះ គ្រប់ភាគីផ្តោតលើការស្តុកទុកជាសកល ការកាត់បន្ថយ ការបន្សាំ ហិរញ្ញវត្ថុ ការបាត់បង់និងការខូចខាត និងប្រធានបទជាច្រើនទៀតជាលើកដំបូងតាមរយៈ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស»(The Paris Agreement)ហើយបានឯកភាព"កុងសង់សុីស UAE" ។ មិនតែប៉ុណ្ណោះ មហាសន្និបាតក៏បានសម្រេចចិត្តថាប្រទេស Azerbaijan នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ២៩ នៃបណ្តាប្រទេសជាសមាជិករបស់អនុញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP២៩)។
មហាសន្និបាតនេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយបានទាក់ទាញអ្នកចូលរួមដែលបានចុះឈ្មោះជាង ១១ ម៉ឺននាក់។ សន្និសិទនេះបានអំពាវនាវឱ្យភាគីទាំងអស់អភិវឌ្ឍថាមពលកកើតឡើងវិញយ៉ាងសកម្ម ជំរុញការផ្លាស់ប្តូរថាមពល និងពន្លឿនតារាងពេលវេលាសម្រាប់ការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធសូន្យ។
លោក ចាវ យីងមីន ប្រធានគណៈប្រតិភូចិនដែលចូលរួម COP២៨ និងជាអនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន បានមានប្រសាសន៍ថា លទ្ធផលដែលសម្រេចបាននៅក្នុងមហាសន្និបាតគឺស្របតាមគោលគំនិតនៃអរិយធម៌អេកូឡូស៊ីដែលគាំទ្រដោយប្រទេសចិន បង្ហាញពីកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់សហគមន៍អន្តរជាតិដើម្បីរួមគ្នាឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ហើយក៏ឆ្លុះបញ្ចាំងពីឆន្ទៈរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវពហុភាគីនិយម ដោយបង្ហាញយ៉ាងសកម្មនូវភាពបត់បែនបន្ថែមទៀត និងនិន្នាការក្នុងការស្ថាបនា។
ប្រទេសចិនបានចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីចំនួន ៧៥ សកម្មភាពពហុភាគីចំនួន ១៥ នៅក្នុងមហាសន្និបាត និងសកម្មភាពជ្រុងចិនចំនួនជាង ១០០ ។ល។ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមហាសន្និបាតនេះ ហើយគណៈប្រតិភូចិនមានការសន្ទនា និងការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយជាមួយគ្រប់ភាគី ដើម្បីបង្ហាញយ៉ាងទូលំទូលាយនូវការឆ្លើយតបយ៉ាងសកម្មរបស់ប្រទេសចិនចំពោះការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរ និងពង្រឹងសកម្មភាពជាក់ស្តែងបម្រែបម្រួលអាកាសធាតុ និងលទ្ធផលគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការរួបរួមគ្នា និងការដោះស្រាយភាពខុសគ្នាក្នុងចំណោមភាគីទាំងអស់។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលមានទំនួលខុសត្រូវ ប្រទេសចិនបានចាត់ទុកការដោះស្រាយយ៉ាងសកម្មនូវការប្រែប្រួលអាកាសធាតុថាជាតម្រូវការខាងក្នុងដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ខ្លួន ធ្វើឲ្យកិច្ចសហប្រតិបត្តិការត្បូង-ត្បូងកាន់តែស៊ីជម្រៅលើការប្រែប្រួលអាកាសធាតុ ចូលរួមយ៉ាងសកម្មក្នុងដំណើរការអាកាសធាតុពហុភាគី និងបង្ហាញពីការទទួលខុសត្រូវដ៏សំខាន់របស់ប្រទេសសំខាន់។ លោក Erik Solheimអតីតអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអតីតនាយកប្រតិបត្តិនៃរដ្ឋបាលបរិស្ថានរបស់អង្គការសហប្រជាជាតិ បាននិយាយថា "ប្រទេសកំពុងអភិវឌ្ឍន៍មើលឃើញឱកាសដ៏ធំក្នុងការអភិវឌ្ឍបៃតង ហើយជាអ្វីដែលចិនកំពុងធ្វើ។ ការផ្លាស់ប្តូរបៃតងមិនត្រឹមតែជួយប្រទេសចិនបង្កើតវិបុលភាព បង្កើតការងារ និងបង្កើតការអភិវឌ្ឍជាវិជ្ជមាននៅពេលអនាគតប៉ុណ្ណោះទេ វាថែមទាំងមានឥទ្ធិពលវិជ្ជមានដល់តំបន់ផ្សេងទៀតក្នុងពិភពលោកផងដែរ”។
លោក Sultan Al Jaber ប្រធាន COP២៨ បានមានប្រសាសន៍ថា "ប្រទេសចិនបានរួមចំណែកយ៉ាងធំធេងចំពោះការឆ្លើយតបជាសកលចំពោះការប្រែប្រួលអាកាសធាតុ និងជាអ្នកដឹកនាំក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញជាសាកល ហើយប្រទេសចិនបន្តការដឹកនាំបច្ចេកវិទ្យាថាមពលស្អាត នេះគឺជាកត្តាសំខាន់ ដើម្បីជំរុញសម្រេចបានការផ្លាស់ប្តូរ និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំរុញការអភិវឌ្ឍ៕
អ្នកសារព័ត៌មាន ៖ Ren Haoyu Li Hongmei
អ្នកបកប្រែ ៖ Shen Yan