បទវិភាគ៖"មុខវិជ្ជាទីបី" ទទួលបានការពេញនិយមនៅលើពិភពលោក
"បោះដៃរបស់អ្នក បង្វិលជើងទៅមុខ។" នាពេលថ្មីៗនេះ ក្បាច់រាំដែលគេស្គាល់ថា "មុខវិជ្ជាទីបី"(Subject Three) ត្រូវបានជន់លិចអ៊ីនធឺណេតឥតឈប់ឈរ ហើយថែមទាំងបានក្លាយជាការពេញនិយមនៅលើពីភពលោកទៀតផង។
"Swan Lake" ជួប "មុខវិជ្ជាទីបី"
ឈ្មោះពេញនៃ "មុខវិជ្ជាទីបី" គឺ "មុខវិជ្ជាទីបីក្វាងស៊ី" ហើយប្រភពដើមរបស់វាពិបាកស្វែងរកណាស់។ មានមនុស្សជាច្រើនយល់ឃើញថា វាមកពីពាក្យប្រជាប្រិយថា "ប្រជាជនក្វាងស៊ីគ្រប់រូបត្រូវតែឆ្លងកាត់ការប្រឡងចំនួនបីក្នុងជីវិតរបស់ពួកគេ ៖ មុខវិជ្ជាទីមួយគឺការច្រៀងចម្រៀងប្រជាប្រិយ មុខវិជ្ជាទីពីរគឺចេះញ៉ាំគុយទាវតាមបែបក្វាងស៊ី និងមុខវិជ្ជាទី៣គឺចេះរាំរបាំ"។
ការសម្តែងនាពេលថ្មីៗនេះពីក្រុមរបាំព្រះរាជទ្រព្យរបស់រុស្ស៊ីនៅទីក្រុងសេនយ៉ាងនៃប្រទេសចិន។ ក្នុងអំឡុងពេលបិទវាំងននបន្ទាប់ពីការសម្តែង អ្នកសម្តែងស្រាប់តែរាំរបាំអនឡាញដ៏ពេញនិយម "មុខវិជ្ជាទីបី" ដែលទទួលបានការទះដៃ និងសំណើចឥតឈប់ឈរ ហើយបានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកនៅលើអ៊ីនធើណែត។
វីដេអូនេះក៏បានបង្កឱ្យមានការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook X (អតីត Twitter) និង TikTokជាដើម។
ពី "ចេញរង្វង់" ទៅ "ទៅកាន់នាយសមុទ្រ"
មិនត្រឹមតែរបាំបាឡេនោះទេ “មុខវិជ្ជាទីបី” ក៏បានរួមជាមួយនឹងរបាំឡាតាំង និងបង្កើតលក្ខណៈពិសេសរបស់ខ្លួន។ នៅក្នុងការប្រកួតកីឡា និងរបាំពិភពលោកឆ្នាំ២០២៣ ដែលបានប្រារព្ធនៅទីក្រុងសៀងហៃ កាលពីដើមខែធ្នូ អ្នករាំរបាំជាច្រើននាក់ រួមទាំងជើងឯកពិភពលោករាំឡាតាំង បានបង្ហាញ "មុខវិជ្ជាទីបី" រួមបញ្ចូលគ្នាជាមួយនឹងជំហានរាំឡាតាំង ហើយចលនាទាំងនោះពោរពេញដោយកម្លាំងទាក់ទាញ។
សព្វថ្ងៃនេះ "មុខវិជ្ជាទីបី" បានក្លាយជាគម្រោងប្រកួតប្រជែងដ៏ក្តៅគគុកនៅលើវេទិកាវីដេអូខ្លីជាសកល។ អ្នកនិយមលេងអ៊ីនធើណែតមកពីទូទាំងពិភពលោកបានបន្សល់ទុកសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬចែករំលែកវីដេអូដែលខ្លួនកំពុងរាំ "មុខវិជ្ជាទីបី"។
ពាក្យ "មុខវិជ្ជាទីបី" ធ្លាប់ក្លាយជាពាក្យស្វែងរកក្តៅនៅលើអ៊ីនធើណែតក្នុងប្រទេសកូរ៉េខាងត្បូង។ ក៏មានអ្នកសរសេរប្លុកដែលថតវីដេអូដើម្បីបង្រៀនរបាំ "មុខវិជ្ជាទីបី"។ អ្នកសរសេរប្លុកជនជាតិរុស្សីបានពាក់អាវផាយនៅទីលានក្រហមនៃទីក្រុងមូស្គូ ហើយរាំ "មុខវិជ្ជាទីបី" នៅសីតុណ្ហភាព -៣ អង្សារ។ អ្នកនិយមលេងអ៊ីនអើណែតមកពីចក្រភពអង់គ្លេស អ៊ុយក្រែន ហ្វីលីពីន អេស្បាញ និងប្រទេសផ្សេងទៀតបានបង្ហាញពីជំនាញរាំរបស់ពួកគេ ហើយទាក់ទាញការចែករំលែក និងការចូលចិត្តរាប់មិនអស់។
របាំតភ្ជាប់ជាមួយមនោសញ្ចេតនាដូចគ្នា
"មុខវិជ្ជាទីបី" អាចរាំតែម្នាក់ឯង ឬជាក្រុម ហើយត្រូវបានគេហៅថា "ស្របតាមស្ថានភាពផ្លូវចិត្តរបស់មនុស្សសម័យទំនើប" និង "របាំតាមសួនសម្រាប់យុវវ័យ" ។ ទោះបីជាអ្នកទស្សនាក៏ដោយ អ្នកនៅតែអាចស្វែងរកភាពសប្បាយរីករាយនៅក្នុងវីដេអូ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ នៅឯបរទេស "មុខវិជ្ជាទីបី" បានរីករាលដាលជាលើកដំបូងក្នុងចំណោមនិស្សិតចិន ហើយបន្ទាប់មកបានក្លាយជាការពេញនិយមក្នុងចំណោមយុវវ័យនៅបរទេស។
តន្ត្រី និងរបាំគឺជាទម្រង់នៃទំនាក់ទំនងដែលឆ្លងជាតិសាសន៍ និងភាសា។ ហេតុផល "មុខវិជ្ជាទីបី" អាចបានក្លាយជាបាតុភូតវប្បធម៌ដែល "ចេញរង្វង់" និង"ទៅកាន់នាយសមុទ្រ" ដោយជោគជ័យ មិនអាចបំបែកចេញពីអារម្មណ៍នៃការសម្រាក និងសេរីភាពដែលវានាំមកជូនមនុស្ស នេះគឺជាសប្បាយរីករាយដ៏សាមញ្ញ ដែលអ្នកនិយមលេងអ៊ីនធើណែតមកពីប្រទេសនានានៅលើពិភពលោក។
របាំបាឡេ និងរបាំឡាតាំង បានបុកជាមួយនឹងរបាំ “មុខវិជ្ជាទីបី” គឺជាការផ្លាស់ប្តូរប្រពៃណី និងភាពទំនើប ក៏ជាការទំនាក់ទំនងរវាងវប្បធម៌ខុសពីគ្នា៕
អ្នកយកព័ត៌មាន ៖ Zhang Naiyue
អ្នកបកប្រែ ៖ Shen Yan