សួនរុក្ខជាតិគុនមីង ប្រទេសចិន៖ ផ្កា Camellia រីកយ៉ាងស្គុះស្គាយ

2023-01-19 15:31:07
ប្រភព:កាសែតយូណានដេលី

បុណ្យចូលឆ្នាំចិនឆ្នាំ២០២៣ជិតមកដល់ សួនរុក្ខជាតិគុនមីងនៃវិទ្យាស្ថានរុក្ខជាតិគុនមីង បណ្ឌិតសភាវិទ្យាសាស្ត្រចិន បានរៀបចំពិព័រណ៍ផ្កា Camelliaលើកទី ២០។

ពិព័រណ៍ផ្កា Camelliaលើកនេះបានរៀបចំក្រោមប្រធានបទ"ផ្កា Camellia រីកស្គុះស្គាយ មនុស្ស និងធម្មជាតិរស់នៅដោយសុខដុមរមនា" ដើម្បីឱ្យប្រជាជនគយគន់ផ្កាក្នុងបុណ្យចូលឆ្នាំចិន ការតាំងពិព័រណ៍នេះមានរយៈពេលមួយខែកន្លះ។ .

ក្នុងពិព័រណ៍ផ្កា Camelliaលើកនេះ បានតាំងពិព័រណ៍ពូជ Camelliaចំនួនរាប់សិបប្រភេទដែលមានលក្ខណៈពិសេស។ ក្នុងអំឡុងពេលរៀបចំពិព័រណ៍ផ្កា Camellia  សកម្មភាពដ៏សម្បូបែបត្រូវបានរៀបចំ មានដូចជាការបកស្រាយចំណេះដឹងអំពីផ្កា Camelliaនិងការសរសេរអត្ថបទប្រធានបទពិសេសជាដើម៕

អ្នកសារព័ត៌មាន៖ Hu Yuya

សួនរុក្ខជាតិគុនមីង ប្រទេសចិន៖ ផ្កា Camellia រីកយ៉ាងស្គុះស្គាយ