៦៨០០០ នាក់! រថភ្លើងចិន-ឡាវបង្កើតកំណត់ត្រាថ្មីក្នុងការដឹកអ្នកដំណើរ

2023-01-30 08:38:50
ប្រភព:គេហទំព័រយូណាន

ក្នុង​អំឡុង​ពេលថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិន លំហូរ​អ្នក​ដំណើរ​តាម​ខ្សែ​ផ្លូវ​ដែក​ចិន-ឡាវ​កំពុង​មាន​សន្ទុះ​ខ្លាំង។ នៅថ្ងៃទី២៦ ខែមករា ផ្លូវដែកចិន-ឡាវ បានឈានចូលដល់លំហូរអ្នកដំណើរខ្ពស់បំផុត រថភ្លើងសរុបចំនួន ៣៥ គូ ត្រូវបានដំណើរការក្នុងការដឹកជញ្ជូនអ្នកដំណើរចំនួន ៦៨០០០ នាក់ ក្នុងនោះ បានដឹកអ្នកដំណើរចំនួន ៦១០០០នាក់ នៅក្នុងផ្នែកនៃប្រទេសចិន និងបានដឹកអ្នកដំណើរចំនួន ៧,០០0 នាក់ នៅក្នុងផ្នែកនៃប្រទេសឡាវ ដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតតាំងពីការបើកដំណើរការមក៕

អ្នកយកព័ត៌មាន៖ Xia Fanghai

អ្នកបកប្រែ៖ Li Zha

៦៨០០០ នាក់! រថភ្លើងចិន-ឡាវបង្កើតកំណត់ត្រាថ្មីក្នុងការដឹកអ្នកដំណើរ