សូមអញ្ជើញមកទទួលយកបរិយាកាសរីករាយនៃពិធីបុណ្យ “មូណាវជុងកឺ”

2023-02-08 17:09:49
ប្រភព:គេហទំព័រយូណានGateway

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ពិធីបុណ្យ “មូណាវជុងកឺ”លើកទី៣០ បានបើកនៅឃុំជីងហាន ស្រុកឡុងឈួន មណ្ឌលស្វយ័តជនជាតិតៃ និងជីងភូ តឺហុង។

“មូណាវជុងកឺ”ជាភាសាជនជាតិជីងភូដែលមានន័យថា“ប្រមូលផ្តុំមនុស្សមកច្រៀង និងរាំ”  បុណ្យ“មូណាវជុងកឺ”ជាពិធីបុណ្យប្រពៃណីដ៏ឧឡារិកបំផុតរបស់ប្រជាជនជីងភូ ដែលមានន័យថា ការប្រមូលផលល្អ សំណាងល្អ និងសុភមង្គល។  មហោស្រពនៃបុណ្យ“មូណាវជុងកឺ”បានប្រមូលផ្តុំប្រវត្តិសាស្រ្ត វប្បធម៌ និងសិល្បៈរបស់ប្រជាជនជីងភូហើយវាក៏ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិរបស់ប្រទេសចិនផងដែរ។  ឆ្នាំនេះ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទេសចរសរុប ២១ ម៉ឺននាក់ ហើយទិដ្ឋភាពពិតជារស់រវើកណាស់។ ឥឡូវនេះ សូមលោកអ្នកមកទទួលយកបរិយាកាសរីករាយនៃពិធីបុណ្យ “មូណាវជុងកឺ”ជាមួយយើង៕

អ្នកសារព័ត៌មាន ៖ ជី ជាងហ្វី

អ្នកបកប្រែ ៖ Shen Yan

សូមអញ្ជើញមកទទួលយកបរិយាកាសរីករាយនៃពិធីបុណ្យ “មូណាវជុងកឺ”