រឿងភាគ " Three-Body Problem" ត្រូវបានចេញផ្សាយដោយជោគជ័យនៅក្នុងប្រទេស និងតំបន់ជាច្រើន

2023-02-10 18:32:49
ប្រភព:ស៊ីនហួចិន

ចាប់តាំងពីការសម្ពោធរឿងភាគ "Three-Body Problem" ដែលផលិតដោយក្រុមហ៊ុន Tencent Video របស់ប្រទេសចិន ទទួលបានប្រជាប្រិយភាពខ្ពស់ និងកេរ្តិ៍ឈ្មោះខ្ពស់នៅក្នុងប្រទេសចិន ហើយថែមទាំងទទួលបានការទទួលស្គាល់ពីទស្សនិកជននៅក្រៅប្រទេសផងដែរ។

ចាប់តាំងពីការចាប់ផ្តើមផ្សាយ រឿងភាគនេះបានបំបែកឯតទគ្គកម្មសម្រាប់តម្លៃប្រជាប្រិយភាពខ្ពស់បំផុតនៅថ្ងៃដំបូងនៃវីដេអូ Tencent ហើយពិន្ទុក្នុងកម្មវិធី Douban បានកើនឡើងជាបន្តបន្ទាប់ ហើយបន្ទាប់ពីការចាក់បញ្ចាំង មានមនុស្សជិត ២៤ ម៉ឺននាក់ចូលរួមវាយតម្លៃ និងទទួលបានពិន្ទុខ្ពស់ ៨,៣។ ទន្ទឹមនឹងនេះដែរ រឿងភាគ "Three-Body Problem" ត្រូវបានគេទស្សនានៅលើ Youtube លើស ៤ លានដង ហើយបរិមាណផ្សាយប្រចាំថ្ងៃជាមធ្យមរបស់ WeTV North America ដែលជាកំណែក្រៅប្រទេសរបស់ Tencent Video ជាប់ចំណាត់ថ្នាក់កំពូល១ ។ ហើយ​​ពិន្ទុនៃ IMDbលើសពី ៩,០ សម្រាប់ ១៩ វគ្គជាប់គ្នា ហើយពិន្ទុខ្ពស់បំផុតសម្រាប់វគ្គតែមួយគឺដល់ ៩,៩។

នៅពេលអនាគត រឿងភាគ "Three-Body Problem" នឹងបន្តចេញផ្សាយក្នុងតំបន់ក្រៅប្រទេស ដើម្បីទាក់ទាញទស្សនិកជនកាន់តែច្រើននៅលើពិភពលោកមកចាប់អារម្មណ៍រឿងភាគវិទ្យាសាស្រ្តចិន៕

អ្នកបកប្រែ ៖ Shen Yan

រឿងភាគ " Three-Body Problem" ត្រូវបានចេញផ្សាយដោយជោគជ័យនៅក្នុងប្រទេស និងតំបន់ជាច្រើន