ហ្វូងសត្វរំពេចំពុះក្រហមហើរលើអាកាសក្បែរបឹងទានឈី ដែលពោរពេញដោយបរិយាកាសសប្បាយរីករាយ

2023-02-14 17:26:59
ប្រភព:ស៊ីនហួចិន

នៅទំនប់ទឹកហៃកឺងនៃបឹងទានឈី​​ ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន  មានហ្វូងសត្វរំពេចំពុះក្រហមហើរលើអាកាសជាហ្វូង បានបង្កើតជាទេសភាពដ៏អស្ចារ្យ។ ចាប់តាំងពីឆ្នាំ ១៩៨៥  ពីចុងខែតុលាដល់ខែមីនារៀងរាល់ឆ្នាំ សត្វរំពេចំពុះក្រហមបានហោះហើរពីតំបន់ដាច់ស្រយាលស៊ីបេរីទៅកាន់តំបន់បឹងទានឈីនៃក្រុងគុនមីងក្នុងរដូវរងាររៀងរាល់ឆ្នាំជាប់ៗគ្នា និងបានក្លាយជានាមប័ណ្ណដ៏ស្រស់ស្អាតមួយនៃក្រុងគុនមីង៕

អ្នកបកប្រែ ៖Shen Yan

ហ្វូងសត្វរំពេចំពុះក្រហមហើរលើអាកាសក្បែរបឹងទានឈី ដែលពោរពេញដោយបរិយាកាសសប្បាយរីករាយ