យូណានបណ្តុះទម្រង់ថ្មី ដើម្បីពង្រឹងវិស័យទេសចរណ៍

2023-02-20 18:35:24
ប្រភព:គេហទំព័រCCTV

ជាមួយនឹងសកម្មភាពថ្មីក្នុងឆ្នាំថ្មី ខេត្តយូណានជាខេត្តទេសចរណ៍ដ៏សំខាន់មួយ បានចាប់ផ្តើមពីការពង្រឹង និងបណ្តុះទម្រង់អាជីវកម្មថ្មី បំពេញចំណុចខ្វះខាត ប្រើប្រាស់គុណសម្បត្តិ ជំរុញការអភិវឌ្ឍរួមនៃវិស័យវប្បធម៌ និងទេសចរណ៍ ដែលធ្វើឱ្យវិស័យទេសចរណ៍កាន់តែខ្លាំង និងរឹងមាំ។

ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៣យូណានទទួលបានភ្ញៀវទេសចរជាង ៤៥លាននាក់ កើនឡើង ២៤៤.៧% បើធៀបនឹងឆ្នាំមុន។ ខណៈពេលដែលទីផ្សារទេសចរណ៍កំពុងមានភាពប្រសើរឡើង តំបន់ក្នុងស្រុកក៏បានរកឃើញថាមានចំណុចខ្វះខាត និងកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មួយចំនួន ហើយគម្រោងថ្មីក៏ខ្វះការគាំទ្រផងដែរ។ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន តំបន់ទេសភាពជាច្រើនកំពុងប្រែប្រួលឲ្យកាន់តែប្រសើរ ។

នៅខេត្តយូណាន វិស័យទេសចរណ៍គឺជាឧស្សាហកម្មចិញ្ចឹមជីវិត និងជាសសរស្តម្ភមួយ ដែលមានមនុស្សជាង ៣.៥ លាននាក់ចូលរួមក្នុងវិស័យទេសចរណ៍។ នៅឆ្នាំនេះ យូណាននឹងធ្វើជាគំរូស្តង់ដារលំដាប់ថ្នាក់ជាតិនិងអន្តរជាតិ អនុវត្តគម្រោងកែលម្អ "សេវាកម្មយូណាន"។ ម្យ៉ាងវិញទៀត យូណាននឹងបណ្តុះបណ្តាលក្រុមអ្នកអនុវត្តប្រកបដោយគុណភាពខ្ពស់ និងវិជ្ជាជីវៈតាមគោលដៅ បង្កើតកញ្ចប់ដំណើរទេសចរណ៍តាមតម្រូវការពិសេស តាមទម្រង់ថ្មីនៃវិស័យទេសចរណ៍។

បន្ទាប់មក យូណាន នឹងផ្តោតលើគោលដៅនៃការកសាងផលិតផលទេសចរណ៍លំដាប់ពិភពលោក និងគោលដៅផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍ដែលមានគុណភាពខ្ពស់ ក៏ដូចជាការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម ហើយផ្តោតលើការកសាងតំបន់ទេសចរណ៍ និងរមណីយដ្ឋានលំដាប់ពិភពលោកជាង ២០។ ទន្ទឹមនឹងនោះ ពន្លឿនការសាងសង់មជ្ឈមណ្ឌលទិន្នន័យធំនៃវិស័យទេសចរណ៍ និងបង្កើតកម្មវិធីឌីជីថលមួយចំនួនក្នុងការបង្ហាញពីតំបន់ទេសចរណ៍ និងសណ្ឋាគារ៕

អ្នកបកប្រែ ៖Shen Yan

យូណានបណ្តុះទម្រង់ថ្មី ដើម្បីពង្រឹងវិស័យទេសចរណ៍