សហភាពសហព័ន្ធនារីទូទាំងប្រទេសចិនសម្តែងការជូនពរទិវានារីអន្តរជាតិចំពោះនារីទូទាំងប្រទេសនិងអន្តរជាតិ

2023-03-08 14:53:49
ប្រភព:CRI

ឆ្លៀតឱកាសទិវានារីអន្តរជាតិ ៨ មីនា  សហភាពសហព័ន្ធនារីទូទាំងប្រទេសចិនបានផ្ញើលិខិតជូនចំពោះសមគមនារីហុងកុង ម៉ាកាវនិងតៃវ៉ាន   ស្ថានទូតនៃប្រទេសចំនួន១៧០ដែលប្រចាំនៅប្រទេសចិន អង្គការអន្តរជាតិចំនួន ១៥០០  ប្រចាំនៅប្រទេសចិនជាដើម   ដើម្បីសម្តែងការជូនពរដ៏ល្អបវក្នុងថ្ងៃបុណ្យ។

សហភាពសហព័ន្ធនារីទូទាំងប្រទេសចិនបានលើកឡើងថា   មជ្ឈិមបក្សកុម្មុនីយស្តចិនដែលមានលោក Xi Jinping  ជាប្រមុខស្នូល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ត្រីនិងកុមារចិនរាប់រយលាននាក់  បានដឹកនាំបុព្វហេតុស្ត្រីនិងកុមារចិនឱ្យទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០  បានធ្វើការរៀបចំចាត់ចែងថ្មីចំពោះបុព្វហេតុស្ត្រីនិងកុមារចិន ក៏ដូចជាការកសាងក្រុមគ្រួសារនិងការអប់រំនៃគ្រួសារ។ នារីចិនបានចូលរួមយ៉ាងសកម្មក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន បានដើរតួនាទីដ៏ពិសេសក្នុងសង្គមនិងជីវភាពប្រចាំថ្ងៃ  បានខិតខំក្លាយជាស្ថាបនិកនៃបុព្វហេតុមហអស្ចារ្យ  ជាអ្នកផ្សព្វផ្សាយសីលធម៌ អ្នកតស៊ូដ៏អង់អាចដើម្បីសម្រេចក្តីសុបិន  បានដើរតួនាទីដែលមិនអាចខ្វះបាន  ។  យើងខ្ញុំមានឆន្ទៈបង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបងប្អូនស្ត្រីនៃបណ្តាប្រទេស ដើម្បីរួមចំណែកថ្មីក្នុងការផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ និងដើម្បីរួមគ្នាកសាងនិងចែករំលែកពិភពលោកដែលកាន់តែល្អប្រសើរ!   

សហភាពសហព័ន្ធនារីទូទាំងប្រទេសចិនសម្តែងការជូនពរទិវានារីអន្តរជាតិចំពោះនារីទូទាំងប្រទេសនិងអន្តរជាតិ