ជីវិតបែបយូណាន丨"រថយន្តក្រុងកាហ្វេ" បង្ហាញមុខជាលើកដំបូងនៅខេត្តយូណាន ប្រទេសចិន

2023-03-09 17:44:39
ប្រភព:កាសែតយូណានដេលី

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ "រថយន្តក្រុងកាហ្វេ" ចំនួនពីរគ្រឿង ដែលមានធាតុផ្សំនៃខេត្តយូណាន បានបង្ហាញមុខដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯទីធ្លាចតរថយន្តក្រុង ហៃកិនដាប៉ា នៃក្រុងគុនមីង ដែលបានទាក់ទាញប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរជាច្រើនមកទស្សនា និងសាកល្បង។

"រថយន្តក្រុងកាហ្វេ" ដែលបានបង្ហាញមុខជាលើកដំបូង គឺជារថយន្តក្រុងទេសចរណ៍ថ្មីមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនរថយន្តក្រុងទីក្រុងគុនមីង។

"រថយន្តក្រុងកាហ្វេ"នេះមានពីរជាន់ ហើយរចនាប័ទ្មរបស់វាមានធាតុផ្សំជាច្រើនដូចជាសត្វរំពេរជំពុះក្រហម ដំរីអាស៊ី ក្ងោក និងធាតុផ្សំផ្សេងៗដែលប្រកបដោយទំនៀមទម្លាប់ជនជាតិ ដូច្នេះមើលទៅស្រស់ស្អាតក្រៃលែង​។

ផ្ទៃខាងក្នុងរថយន្តក្រុងត្រូវបានកែលម្អថ្មី ជាន់ទី ១ ជាហាងកាហ្វេ និងកន្លែងបង្ហាញាកាហ្វេ ហើយជាន់ទី ២ គឺជាកន្លែងផឹកកាហ្វេ ដែលមានភាពរ៉ូមែនទិក និងកក់ក្តៅជាខ្លាំង ។

បច្ចុប្បន្ននេះ "រថយន្តក្រុងកាហ្វេ" ត្រូវបានដាក់តាំងបង្ហាញនៅទីធ្លាចតរថយន្ត មិនយូរប៉ុន្មាន ក្រុមហ៊ុនរថយន្តក្រុងនៃក្រុងគុនមីង  នឹងកែសម្រួលខ្សែដំណើរការ និងកន្លែងចតរថយន្ត ដើម្បីឱ្យរថយន្តក្រុងបែបទេសចរណ៍អាចដឹកអ្នកដំណើរនៅលើដងផ្លូវ និងក្លាយជា "ទេសភាពចល័តទីក្រុង "។

សូមបញ្ជាក់ថា ក្រុមហ៊ុនរថយន្តក្រុងគុនមីង គ្រុប និងបង្កើតសេវាកម្ម "រថយន្តក្រុង + ទីផ្សារ" ដែលមានលក្ខណៈពិសេស បន្តព្យាយាមធ្វើសមាហរណកម្មឆ្លងវិស័យនៃអាជីវកម្មប្រើប្រាស់ផ្សេងៗ មានដូចជា គមនាគមន៍ ទេសចរណ៍និងវប្បធម៌ ការផ្តល់ម្ហូបអាហារ និងការលេងកម្សាន្ត ហើយស្វែងរកយ៉ាងសកម្មនូវរូបមន្តអភិវឌ្ឍន៍ "រថយន្តក្រុង + ទេសចរណ៍និងវប្បធម៌" ដើម្បីឱ្យអ្នកប្រើប្រាស់ស្វែងរក "ជីវិតបែបយូណាន" នៅក្នុងខេត្តយូណាន៕

 

អ្នកសារព័ត៌មាន៖ Yang Zheng

អ្នកបកក្រែ៖ Li Zha

ជីវិតបែបយូណាន丨"រថយន្តក្រុងកាហ្វេ" បង្ហាញមុខជាលើកដំបូងនៅខេត្តយូណាន ប្រទេសចិន