(រឿងអំពីមហាសន្និបាតសភាទាំងពីរ) ខេត្តយូណាន និងប្រទេសជិតខាងពង្រឹង និងបង្កើនការផ្លាស់ប្តូរវប្បធម៌

2023-03-14 17:31:05
ប្រភព:កាសែតយូណានដេលី

ឆ្នាំនេះគឺជាខួបលើកទី ១០ នៃការលើកឡើងនូវការរួមកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ"។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ខេត្តយូណាន ប្រទេសចិន បានពួតដៃជាមួយមិត្តភក្តិនៃប្រទេសជិតខាង ដើម្បីជំរុញការរួមកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ"។ ដូច្នេះ រឿងនានាដែលប្រកបដោយភាពល្អប្រសើរ ក្តីសង្ឃឹម និងមិត្តភាព ត្រូវបានកើតឡើង។

ក្នុងឆ្នាំ២០១០ ក្រោមការជួយជ្រោមជ្រែងរួមគ្នាពីក្រសួងវប្បធម៌នៃប្រទេសចិន (បច្ចុប្បន្នជាក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសចិន) និងក្រសួងវប្បធម៌ និងសិល្បៈនៃប្រទេសកម្ពុជា ការសម្តែងសិល្បៈទេសចរណ៍វប្បធម៌ខ្នាតធំ ‹‹ស្នាមញញឹមអង្គរ››បានវិនិយោគ និងបង្កើតដោយក្រុមហ៊ុនវិនិយោគវប្បធម៌យូណាននៃក្រុមហ៊ុន OCT គ្រុប ត្រូវបានបើកដំណើរការសម្តែងជាផ្លូវការ។ ការសម្តែងនេះរួមគ្នាបង្កើត និងប្រឌិតដោយសិល្បករកម្ពុជា និងចិន ហើយបានក្លាយជានាមប័ណ្ណអាជីវកម្មវប្បធម៌សម្រាប់ភ្ញៀវទេសចរមកពីប្រទេសនានាលើពិភពលោកឲ្យស្គាល់ប្រទេសកម្ពុជា។ លោក លុ សៀវឆំាង ដែលបានចូលរួមក្នុងគម្រោងនេះនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១២ ឆ្នាំ បានបញ្ជាក់ថា “នាខែតុលា ឆ្នាំនេះ ‹‹ស្នាមញញឹមអង្គរ›› នឹងធ្វើសម្តែងឡើងវិញនៅកម្ពុជា  សង្ឃឹមថា នឹងអាចនាំមកទីកន្លែងកម្សាន្តថ្មីទៅដល់ភ្ញៀវទេសចរ។”

នៅខែកក្កដា ឆ្នាំ២០២២ បណ្ណាល័យឆ្លាតវៃ ២៤ ម៉ោង ឈ្មោះមិត្តភាពចិន-មីយ៉ាន់ម៉ា បានបើកដំណើរការជាផ្លូវការ នៅទីក្រុងយួយរី មណ្ឌលស្វយ័តជនជាតិតៃ ជនជាតិជីផូ ឌឺហុង ខេត្តយូណាន ប្រទេសចិន។ ចាប់តាំងពីពេលនោះមក Han Tesoដែលជាពលករចំណាកស្រុកមកពីទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាអ្នកអានម្នាក់នៅទីនេះ។ បណ្ណាល័យនេះបើក ២៤ ម៉ោងក្នុងមួយថ្ងៃ ហើយឥឡូវនេះបានបម្រើអ្នកអានជនជាតិចិន និងភូមាជាង ៥០០០ នាក់។

ដោយសារតែរៀនភាសាចិន Han Tesoបានស្គាល់មិត្តភក្តិយុវជនចិនជាច្រើន និងទទួលបានឱកាសការងារកាន់តែច្រើន។ ពីបន្ទប់មើលសៀវភៅដល់បណ្ណាល័យ ស្ថាប័នផ្លាស់ប្តូរវប្បធម៌កាន់តែច្រើនឡើង ប៉ុន្តែ "ភាពកក់ក្តៅ" នៅតែដដែល។

ក្នុងឆ្នាំ២០០៧ ដោយសារតែលទ្ធផលប្រកួតប្រជែងគីមីវិទ្យាដ៏ល្អប្រសើរ នារីវៀតណាម Le Thi Quynh Xuan បានក្លាយជាសមាជិកនៃគម្រោងបណ្តុះបណ្តាលធនធានមនុស្ស ដែលសសហការដោយក្រុមហ៊ុនអាជីវកម្មត្យូង និងឧស្សាហកម្មវៀតណាម និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគុនមីង។ សព្វថ្ងៃនេះ នាងបានបញ្ចប់ការរៀនសូត្រថ្នាក់ក្រោយបណ្ឌិត ហើយធ្វើជាអ្នកគ្រូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគុនមីង ព្រមទាំងបន្តសិក្សាស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាលោហៈធាតុពណ៌បៃតងថ្មីខុសធម្មតាប្រភេទថ្មី។ នាងក៏សង្ឃឹមដែរថា នាងអាចបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មីក្នុងវិស័យនេះសម្រាប់ប្រទេសវៀតណាម និងខេត្តយូណាន។

រឿងរ៉ាវដ៏ភ្លឺចិញ្ចាចនីមួយៗ គឺជាគំរូនៃការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងការរួមកសាង "ខ្សែក្រវ៉ាត់ និងផ្លូវ"៕

អ្នកសារព័ត៌មាន៖ Han Chengyuan Zhang Yinglin Shen Yan Li Ling Hou Tingting

អ្នកបកប្រែ៖Li Zha

(រឿងអំពីមហាសន្និបាតសភាទាំងពីរ) ខេត្តយូណាន និងប្រទេសជិតខាងពង្រឹង និងបង្កើនការផ្លាស់ប្តូរវប្បធម៌