ចាប់តាំងថ្ងៃទី៦ ខែកុម្ភៈ ខេត្តយូណានមានក្រុមទេសចរណ៍ចំនួន ៩២១ ក្រុម ស្មើនឹងភ្ញៀវទេសចរសរុបចំនួន ១៦៧៦០ នាក់ បានធ្វើដំណើរចេញទៅបរទេស

2023-03-17 18:59:34
ប្រភព:កាសែតគុនមីងដេលី

យោងតាមទិន្ន័យនៃមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណានរបស់ប្រទេសចិន ចាប់តាំងពីថ្ងៃទី២ ខែកុម្ភៈកន្លងមក ខេត្តយូណានមានក្រុមទេសចរណ៍ចំនួន ៩២១ ក្រុម ស្មើនឹងភ្ញៀវទេសចរសរុបចំនួន ១៦៧៦០ នាក់ បានធ្វើដំណើរចេញទៅបរទេស ហើយប្រទេសតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសឡាវ និងថៃគឺជាគោលដៅសំខាន់។

ថ្ងៃទី២ ខែកុម្ភៈ ប្រទេសចិនសាកល្បងបើកដំណើរការអាជីវកម្មទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍អនឡាញទូទំាងប្រទេសចិន គឺបន្តប្រតិបត្តិការអាជីវកម្មក្រុមទេសចរចេញទៅបរទេសពាក់ពន្ធនិងការកក់ "សំបុត្រយន្តហោះ + សណ្ឋាគារ" វិញ សម្រាប់ប្រជាពលរដ្ឋចិនទៅកាន់ប្រទេសក្នុងបញ្ជីឈ្មោះសាកល្បង ការធ្វើដំណើរចេញទៅបរទេសត្រូវបានស្តារឡើងវិញ។ដោយផ្អែកលើមូលដ្ឋាននៃប្រទេសចំនួន ២០ ជាលើកទី ១ ក្នុងបញ្ជីឈ្មោះសាកល្បង  ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ប្រទេសចិនបានបន្ថែមចំនួនប្រទេសសម្រា​ប់ប្រជាពលរដ្ឋចិនធ្វើដំណើរចេញទៅបរទេស ក្នុងលើកទី២ ប្រទេសចិនបានសាកល្បងស្តារឡើងវិញនូវការធ្វើដំណើរចេញទៅបរទេសជាក្រុមទេសចរណ៍ទៅកាន់ប្រទេសចំនួន៤០។

កាលពីថ្ងៃទី១៥ ខែមីនា ខេត្តយូណានបានបើកដំណើរការសកម្មភាពទេសចរណ៍ចេញទៅបរទេសជាក្រុមលើកទី ២ ដោយបង្កើតគណៈប្រតិភូចិន-ឡាវ-ថៃ ពួកគេនឹងត្រួតពិនិត្យធនធានទេសចរណ៍នៃប្រទេសឡាវ និងថៃ ធ្វើការផ្លាស់ប្តូរជាមួយអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍នៃប្រទេសឡាវ និងថៃ ព្រមទាំងបង្ហាញផលិតផលអំពីខ្សែផ្លូវទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ក្នុងទីក្រុងគុនមីង នៃខេត្តយូណាន។

ប្រទេសថៃគឺជាគោលដៅដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅក្រៅប្រទេស។ លោកស្រី Rungtip Bookkhuntodប្រធានការិយាល័យប្រចាំក្រុងគុនមីងនៃរដ្ឋបាលទេសចរណ៍ជាតិប្រទេសថៃ បានមានប្រសាសន៍ថា ការបើកដំណើរការនៃផ្លូវរថភ្លើងចិន-ឡាវ បានជំរុញខេត្តយូណានឱ្យក្លាយជាមជ្ឈមណ្ឌលសម្រាប់ការតភ្ជាប់រវាងប្រទេសចិន ឡាវ និងថៃ ហើយខេត្តយូណានក៏នឹងក្លាយជាតំបន់ទី ១ ដែលភ្ញៀវទេសចរមកពីប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ និងឡាវមកទស្សនាក្នុងប្រទេសចិន។ ចាប់ពីដើមខែមករាដល់ចុងខែមីនាឆ្នាំនេះ ប្រទេសថៃត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរចិនចំនួន ៣០ ម៉ឺននាក់មកទស្សនា។ ដូច្នេះ រដ្ឋាភិបាលថៃបានត្រៀមលក្ខណៈគ្រប់គ្រាន់នៅលើផ្នែកនៃការដឹកជញ្ជូន សណ្ឋាគារ ការផ្តល់ម្ហូបអាហារ និងសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន។

ចាប់តាំងពីឆ្នាំនេះមក ទីផ្សារនៃការធ្វើដំណើរចេញទៅបរទេសបន្តទទួលការពេញនិយម។ កាលពីថ្ងៃទី១០ ខែមីនា បន្ទាប់ពីក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានប្រកាសបញ្ជីឈ្មោះក្រុមទីពីរអំពីប្រទេសសាកល្បូងស្តារឡើងវិញនូវការធ្វើដំណើរចេញទៅបរទេស បរិមាណស្វែងរករបស់ប្រទេសមួយចំនួនបានកើនឡើងជាង ៣០០%បើធៀបនឹងថ្ងៃមុន។ ឈ្មោះក្រុមទីពីរមានប្រទេសចំនួន ៤០ ក្នុងនោះមានប្រទេសអឺរ៉ុបដែលពេញនិយមដូចជា ប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ និងដាណឺម៉ាកជាដើម។ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ជឿជាក់ថា ជាមួយនឹងកម្លាំងគាំទ្រនៃគោលនយោបាយសម្រាប់ទេសចរណ៍ចេញទៅបរទេសកាន់តែខ្លាំង ទេសចរណ៍ចេញទៅបរទេសនៃប្រទេសចិន នឹងបង្ហាញពីសន្ទុះនៃកំណើនកាន់តែខ្លាំង៕

អ្នកបកប្រែ៖ Li Zha

ចាប់តាំងថ្ងៃទី៦ ខែកុម្ភៈ ខេត្តយូណានមានក្រុមទេសចរណ៍ចំនួន ៩២១ ក្រុម ស្មើនឹងភ្ញៀវទេសចរសរុបចំនួន ១៦៧៦០ នាក់ បានធ្វើដំណើរចេញទៅបរទេស