Special Yunnan Lifestyle|អ្នកបើកផ្ទះសំណាក់ទីមួយនៅតំបន់នូជាំង

2023-03-27 18:14:31
ប្រភព:CRI

លោកយាយ ទីង ដែលមានអាយុ ៨២ ឆ្នាំ ជាអ្នកដែលបើកផ្ទះសំណាក់ទីមួយនៅតំបន់នូជាំង។

តំបន់ នូជាំង មានទីតាំងស្ថិតនៅខេត្តយូណាន ភាគនិរតីនៃប្រទេសចិន។ លោកយាយ ទីង រស់នៅក្នុងឃុំពីនជុងឡូ មណ្ឌលស្វយ័តជនជាតិលីស៊ូ នូចាំង។ កាលពី ២០ ឆ្នាំមុន គ្មានផ្លូវក្នុងភូមិ ហើយក៏គ្មានផ្លូវទៅកាន់ស្រុកដែរ។ ប្រជាជនក្នុងភូមិទៅកាន់ស្រុកកុសសាន ត្រូវដើរដោយថ្មើជើងពីរថ្ងៃ។ លោកយាយ ទីង បានមើលឃើញថា គេមកលេងកម្សាន្តក្នុងភូមិដោយស្ពាយកាបូបធំ និងកាមេរ៉ាធំៗ  លោកយាយ ទីង បានអញ្ជើញភ្ញៀវរស់នៅក្នុងផ្ទះខ្លួន ហើយបរិភាគអាហារជាមួយគ្នា។

ក្រោយមក ភ្ញៀវកាន់តែច្រើនឡើងមកផ្ទះលោកយាយ ទីង ហើយលោកយាយ ទីង បានសាងសង់ផ្ទះថ្មីដើម្បីបើកផ្ទះសំណាក់ ដែលអាចស្នាក់នៅភ្ញៀវបានជាង ៨០ នាក់ ។

តំបន់នូជាំងមានទីតាំងភូមិសាស្ត្រពិសេស ធនធានអេកូឡូស៊ីសម្បូរបែប និងលក្ខណៈពហុវប្បធម៌ ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដោយសារផ្លូវល្បឿនលឿនបោហ៊ូ ផ្លូវល្បឿនលឿនស្អាតនូជាំងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ភ្ញៀវទេសចរមកតំបន់នូជាំងកាន់តែច្រើន។ នៅឆ្នាំ២០១៩ អត្រាកំណើននៃឧស្សាហកម្មទេសចរណ៍នៅក្នុងខេត្តនូជាំង បានកើនឡើង២៣% បើធៀបនឹងឆ្នាំមុន ហើយប្រាក់ចំណូលបានកើនឡើងជិតទ្វេដងបើធៀបនឹងបីឆ្នាំមុន។

ក្រោមការងើបឡើងវិញដោយសន្ទុះខ្លាំងនៃឧស្សាហកម្មទេសចរណ៍នៅក្នុងខេត្តយូណាន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរ និងប្រាក់ចំណូលនៃវិស័យទេសចរណ៍នូជំាងបានកើនឡើង ១៦៧% និង ៣៦៧% រៀងគ្នាបើធៀបនឹងឆ្នាំ២០១៩។ ឃុំពីនជុងឡូ ជាតំបន់ទេសចរណ៍សំខាន់ក្នុងមណ្ឌលទាំងមូល សណ្ឋាគារចំនួន២៣ និងផ្ទះសំណាក់ចំនួន៦២ ត្រូវបានកក់ទាំងអស់មុនពេលបុណ្យចូលឆ្នាំចិនថ្មី៕

អ្នកសារព័ត៌មាន៖ Suo Huayuan  Liu Xiangyuan  Li Shouhua

អ្នកបកប្រែ៖ Li Zha

Special Yunnan Lifestyle|អ្នកបើកផ្ទះសំណាក់ទីមួយនៅតំបន់នូជាំង