Special Yunnan Lifestyle | គុយទាវឆ្លងស្ពាននៃក្រុងមឹងជឺ នឹងដើរឆ្ពោះទៅកាន់ពិភពលោក

2023-03-27 18:36:34
ប្រភព:ស៊ីនហួចិន




កាលពីថ្ងៃទី២៥ ខែមីនា ទិវាបុណ្យគុយទាវឆ្លងស្ពាន·មឹងជឺដែលជាក្រុងដ៏ល្បីល្បាញនៃអាហារ(គុយទាវឆ្លងស្ពាន)អន្តរជាតិ បានបើកសម្ពោធជាផ្លូវការនៅកូនឃុំគុយទាវឆ្លងស្ពាន ក្រុងមឹងជឺ ខេត្តយូណាន ប្រទេសចិន។ ទិវាបុណ្យគុយទាវឆ្លងស្ពានលើកនេះ ឆ្លងកាត់ការរៀបចំសកម្មភាពជាច្រើន ដូចជាកិច្ចប្រជុំទាក់ទាញការវិនិយោគ ការបរិភោគអាហារពិសេស និងការបង្ហាញវប្បធម៌ជាដើម ដើម្បីធ្វើឱ្យវប្បធម៌នៃ "គុយទាវឆ្លងស្ពានរយឆ្នាំ" របស់ក្រុងមឺងជឺកាន់តែល្បីឈ្មោះ លើកកម្ពស់កម្រិតល្បីល្បាញ និងកេរ្តិ៍ឈ្មោះនៃឧស្សាហកម្មគុយទាវឆ្លងស្ពាន មឹងជឺ ព្រមទាំងជួយគុយទាវឆ្លងស្ពាន មឹងជឺ ឈានទៅកាន់ផ្លូវអភិវឌ្ឍន៍អន្តរជាតិ។

បច្ចុប្បន្ននេះ ក្រុងមឺងជឺមានទីតាំងអាជីវកម្មគុយទាវជាង ២០០០ កន្លែង ដែលមានបុគ្គលិកជាង ២០០០០ នាក់ និងប្រាក់ចំណូលប្រចាំឆ្នាំ ៩៨៦ លានយ័ន។ ដើម្បីលើកកម្ពស់ម៉ាកគុយទាវឆ្លងស្ពាន មឹងជឺ និងជំរុញអាជីវកម្មគុយទាវ "ដើរចេញទៅក្រៅ" ថែមទាំងដោះស្រាយឧបសគ្គដែលខ្វះធនធានមនុស្សក្នុងការអភិវឌ្ឍឧស្សាហកម្មគុយទាវឆ្លងស្ពាន រដ្ឋបាល មឹងជឺ បានសហការជាមួយវិទ្យាស្ថានក្នុងតំបន់ ដើម្បីបង្កើតមហាវិទ្យល័យឧស្សាហកម្មគុយទាវអន្តរជាតិ។

សូមបញ្ជាក់ថា គុយទាវឆ្លងស្ពានមឹងជឺធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះ“អាហារសម្រន់ដ៏ល្បីរបស់ចិន”ហើយ “បច្ចេកទេសធ្វើគុយទាវឆ្លងស្ពានមឺងជឺ”ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នៅខែសីហា ឆ្នាំ២០២២ ទីក្រុងមឹងជឹបានឈ្នះពានរង្វាន់ "ក្រុងអាហារ (ស្ពានឆ្លងកាត់)ដ៏ល្បីល្បាញអន្តរជាតិ " ។

អ្នកសារព័ត៌មាន៖ Kang Jing Wang Xiaoyu Fan Sidan

អ្នកបកប្រែ៖Li Zha

Special Yunnan Lifestyle | គុយទាវឆ្លងស្ពាននៃក្រុងមឹងជឺ នឹងដើរឆ្ពោះទៅកាន់ពិភពលោក