ជីវិតបែបយូណាន|ក្រុងមាំងសឺមានកូនស្វា Phayre’s Leaf Monkey ដ៏គួរឱ្យស្រឡាញ់នៅក្នុងព្រៃ

2023-03-31 16:57:56
ប្រភព:ស៊ីនហួចិន

នៅក្នុងព្រៃក្រាស់នៃក្រុងមាំងសឺ មណ្ឌលស្វយ័តជនជាតិតៃ និងជនជាតិជីនផួ ដឺហុង ខេត្តយូណាន ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន មានសត្វស្វាដ៏គួរឱ្យស្រឡាញ់ដែលមានភ្នែកធំ និងរោមចេះផ្លាស់ប្តូរពណ៌ គឺសត្វស្វា Phayre’s Leaf Monkey។ កូនស្វាមានរោមពណ៌មាសពេញរាងកាយនៅពេលកើតមក ហើយនៅពេលពួកវាមានអាយុប្រហែល ៣ ខែ រោមពណ៌មាសនឹងផ្លាស់ប្តូរទៅជាពណ៌ប្រផេះម្តងបន្តិចៗ។ ថ្មីៗនេះ អ្នកថតរូបអេកូ-បរិស្ថានធម្មជាតិ បានថតយករូបភាពដ៏មានតម្លៃរបស់កូនស្វា Phayre’s Leaf Monkey នៅក្នុងព្រៃ ដែលបានបង្ហាញពីមេបាសត្វស្វាពណ៌ប្រផេះឱបកូនស្វាពណ៌មាស មើលទៅពិតជាគួរឱ្យស្រឡាញខ្លាំងណាស់ ។

សត្វស្វា Phayre’s Leaf Monkeyជាសត្វព្រៃអភិរក្សដ៏សំខាន់ថ្នាក់ជាតិកម្រិត១ ពួកវាមិនគ្រាន់តែមានរូបរាងគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ព្រមទាំងមានចរិតទន់ភ្លន់នៅក្នុងពិភពស្វា ស្ទើរតែមិនមាន "កំណត់ត្រាអាក្រក់" នៃការបំផ្លាញដំណាំនោះទេ។

អ្នកសារព័ត៌មាន៖ Zheng Shanhe

អ្នកបកប្រែ៖ Li Zha

ជីវិតបែបយូណាន|ក្រុងមាំងសឺមានកូនស្វា Phayre’s Leaf Monkey ដ៏គួរឱ្យស្រឡាញ់នៅក្នុងព្រៃ