ទីផ្សារទេសចរណ៍ក្នុងវិស្សមកាលទិវាពលកម្មអន្តរជាតិ១ឧសភាកំពុងពេញនិយម ការកក់ផ្ទះសំណាក់នៅតំបន់ដីសណ្តរទន្លេយ៉ង់សេបានកើនឡើងយ៉ាងខ្លាំង

2023-04-10 17:10:21
ប្រភព:CRI

ទិវាពលកម្មអន្តរជាតិ១ឧសភាជិតនឹងចូលមកដល់ ការកក់ផ្ទះសំណាក់នៅតំបន់នានានៃប្រទេសចិនបានចាប់ផ្តើមកើនឡើងយ៉ាងគំហក។ នៅសប្តាហ៍មុន ការកក់ផ្ទះសំណាក់នៅតំបន់ដីសណ្តរទន្លេយ៉ង់សេក្នុងវិស្សមកាលទិវាពលកម្មអន្តរជាតិ១ឧសភាបានកើនឡើងប្រហែល៦០ភាគរយ បើប្រៀបធៀបនឹងសប្តាហ៍មុន ។

អ្នកសារព័ត៌មានបានពិនិត្យឃើញថា បច្ចុប្បន្ននេះ តម្លៃកក់ផ្ទះសំណាក់នៅក្រុងសៀងហៃ និងតំបន់ទេសចរណ៍ល្បីឈ្មោះនៅជុំវិញក្រុងសៀងហៃក្នុងវិស្សមកាលទិវាពលកម្មអន្តរជាតិ១ឧសភា បានកើនឡើងយ៉ាងខ្លាំង ភ្ញៀវកក់ផ្ទះសំណាក់ភាគច្រើនមកពីក្រុងប៉េកាំង ក្រុងHang Zhou ក្រុងណានជីង ក្រុងស៊ូចូវ និងក្រុងក្វាងចូវជាដើម ៕

ទីផ្សារទេសចរណ៍ក្នុងវិស្សមកាលទិវាពលកម្មអន្តរជាតិ១ឧសភាកំពុងពេញនិយម ការកក់ផ្ទះសំណាក់នៅតំបន់ដីសណ្តរទន្លេយ៉ង់សេបានកើនឡើងយ៉ាងខ្លាំង