ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកទូទាំងប្រទេសចិនបានកើនឡើងដល់ ២៧៤ លាននាក់ ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភា ឆ្នាំនេះ
នាថ្ងៃទី៣ ខែឧសភា ក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសចិនបានប្រកាសអំពីស្ថានភាពទីផ្សារវប្បធម៌ និងទេសចរណ៍នៃប្រទេសចិនក្នុងថ្ងៃឈប់សម្រាកនៃទិវា"១ ឧសភា" ក្នុងឆ្នាំ២០២៣ ថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេល ៥ ថ្ងៃ ភ្ញៀវទេសចរក្នុងស្រុកទូទាំងប្រទេសចិនមានសរុបចំនួន ២៧៤ លាននាក់ កើនឡើង ៧០.៨៣% បើប្រៀបធៀបនឹងឆ្នាំមុន ប្រាក់ចំណូលលើវិស័យទេសចរណ៍ក្នុងស្រុកមានចំនួនជាង ១៤៨ ពាន់លានយន់ កើនឡើង ១២៨.៩% បើប្រៀបធៀបនឹងឆ្នាំមុន។
ភ្ញៀវទេសចរណ៍ធ្វើដំណើរកាន់តែឆ្ងាយ ចំពោះការធ្វើដំណើរឆ្លងក្រុង ឬឆ្លងខេត្តដែលមានចម្ងាយលើសពី ៣០០ គីឡូម៉ែត្រកាន់តែមានប្រជាប្រិយភាព។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនទេសចរណ៍ចិន Trip.com Group នៅថ្ងៃទី៣ ខែឧសភា ការកក់សណ្ឋាគារឆ្លងខេត្តមានចំនួនជាង៧០%។ ចំនួនសំបុត្រនៃតំបន់ទេសចរណ៍ក្នុងស្រុកបានកើនឡើងចំនួន ៩ ដងបើប្រៀបធៀបនឹងឆ្នាំមុន កើនឡើងលើស ២ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ការបញ្ជាទិញធ្វើដំណើរទៅក្រៅប្រទេសបានកើនឡើងជិត ៧ ដងបើធៀបនឹងឆ្នាំមុន។
ទីក្រុងប៉េកាំង ហាំងចូវ ដាលី និងសៀមឹង ដែលជាគោលដៅទេសចរណ៍នៅតែទទួលការពេញនិយមយ៉ាងខ្លាំង ទីក្រុងល្បីលើអ៊ីនធើណែតដូចជាក្រុងឆុងឈីង ឆាងសា និងហ្សឺប៉ូជាដើម ត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដំណើរលេងកម្សាន្តរវាងឪពុកម្តាយនិងកូន ទីតាំងបេតិកភណ្ឌវប្បធម៌អរូបី ដំណើរសម្រាកកម្សាន្ត និងទេសចរណ៍ជនបទក៏មានការពេញនិយមផងដែរ៕
អ្នកសារព័ត៌មាន៖ Yang Suping
អ្នកបកប្រែ៖ Li Zha