មានការងារម្យ៉ាងហៅថា អ្នកត្រួតពិនិត្យផ្លែទុរេន

2023-05-06 18:48:09
ប្រភព:ស៊ីនហួចិន

បច្ចុប្បន្ននេះជារដូវបេះប្រមូល និងលក់ទុរេនក្នុងប្រទេសថៃ។ យោងតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសចិនជាទីផ្សារនាំចេញទុរេនធំបំផុតរបស់ប្រទេសថៃនៅឆ្នាំ២០២២ ដែលស្មើនឹងជាង ៩៦% នៃចំនួនទុរេនដែលប្រទេសថៃបាននាំចេញ។ ចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ការនាំចេញទុរេនរបស់ប្រទេសថៃទៅកាន់ប្រទេសចិនបានកើនឡើងដល់ ៣៥០០០ តោន កើនឡើង ២.៤ ដងបើធៀបនឹងឆ្នាំមុន។

ចាប់តាំងពីផ្លូវរថភ្លើងចិន-ឡាវបើកដំណើរការជាផ្លូវការ ក្រុមហ៊ុននាំចេញទុរេនថៃជាច្រើនដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិនតាមរថភ្លើងដឹកទំនិញនៃផ្លូវរថភ្លើងចិន-ឡាវ ការដឹកជញ្ជូនទុរេនពីតំបន់ខ្លះក្នុងប្រទេសថៃទៅដល់ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនប្រើរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ តែពីមុន ការដឹកជញ្ជូនតាមសមុទ្រត្រូវការ ៧ ថ្ងៃ តាមផ្លូវគោកត្រូវការរយៈពេល ៥ ថ្ងៃ។ ឥឡូវនេះ ពេលវេលាត្រូវបានកាត់បន្ថយ ហើយស្ថានភាពខូចខាតក្នុងការដឹកជញ្ជូនត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

  

អតិថិជនចិនបរិភោគបានផ្លែទុរេននាំចូលកាន់តែស្រស់។ ប៉ុន្តែ អតិថិជនចូលចិត្តនិយាយលេងសើចអំពីការទិញផ្លែទុរេនហាក់ដូចជាបើកប្រដាប់អាថ៌កំបាំង។ មានការងារម្យ៉ាងហៅថា អ្នកត្រួតពិនិត្យផ្លែទុរេន ដែលមានភារកិច្ចជួយអតិថិជនជ្រើសរើសទុរេន ជៀសវាងទិញបានទុរេនមិនល្អ ឬមានសាច់តិច។ លោក សោ ឆ្នាំនេះអាយុ ៦០ ឆ្នាំ ជាអ្នកត្រួតពិនិត្យផ្លែទុរេននៅទីក្រុងគុនមីង ក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ជារៀងរាល់ថ្ងៃលោកតែងតែជ្រើសរើសផ្លែទុរេនជាងមួយពាន់គ្រាប់ លោកអាចវិនិច្ឆ័យភាពទុំរបស់ផ្លែទុរេនបានយ៉ាងត្រឹមត្រូវក្នុងរយៈពេល ២៤ ម៉ោងដោយ "ពណ៌" និង "សំឡេង" ដើម្បីសម្រេចទីតាំងគោលដៅដឹកជញ្ជូនទំនិញ។ បន្ទាប់ពីការត្រួតពិនិត្យ និងការវិនិច្ឆ័យរបស់អ្នកត្រួតពិនិត្យផ្លែទុរេន អតិថិជនអាចទទួលបានផ្លែទុរេនដែលខ្លួនពេញចិត្ត៕

អ្នកបកប្រែ៖ Li Zha

មានការងារម្យ៉ាងហៅថា អ្នកត្រួតពិនិត្យផ្លែទុរេន