Beautiful China, pleasant journey | តែ ភូអឺ ចិនដែលបានចូលដល់ប្រទេសបារាំង ៤៧ ឆ្នាំ

2023-05-17 17:47:35
ប្រភព:វេបសាយចិន

នៅឆ្នាំ១៩៧៦ ជនបារាំងឈ្មោះ ហ្វ្រិត កានភួ បាននាំយកតែភូអឺរបស់ខេត្តយូណានទៅកាន់ប្រទេសបារាំងលើកទីដំបូង ហើយបានលក់តែភូអឺរបស់ខេត្តយូណាន- ដាក់ឈ្មោះថ្មី "សៀវហ្វ៉ាធរ" នៅទូទាំងទ្វីបអឺរ៉ុប។  ចាប់តាំងពីពេលនោះ "សៀវហ្វ៉ាធរ"មានការលក់យ៉ាងល្អនៅប្រទេសបារាំង និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត​ ជាពិសេស​ទទួលការនិយមពីជនបារាំងយ៉ាងខ្លាំង។  ចាប់តាំងពីឆ្នាំ១៩៨៦មក តែភូអឺរបស់ខេត្តយូណានបានជាប់ពានរង្វាន់មាសអាហារពិភពលោក ព្រមទាំងជាប់ពានរង្វាន់មាសអាហារបារាំង និងអាមេរិកជាច្រើនដង ហើយតែភូអឺរបស់ខេត្តយូណានបានទទួលស្គាល់យ៉ាងទូលំទូលាយទូទាំងពិភពលោក។

តែភូអឺរបស់ខេត្តយូណាន- "សៀវហ្វ៉ាធរ" មានប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ។ តែភូអឺផលិតដោយតែស្លឹកធំ​មឹងឃូដែលជាវត្ថុធាតុដើមដ៏សំខាន់។  តែស្លឹកធំមឹងឃូត្រូវបានអ្នកជំនាញស្គាល់ថា ជា"ប្រភេទស្លឹកធំយូណានដ៏ពិតប្រាកដ" និងជាវត្ថុធាតុដើមដ៏ល្អបំផុតសម្រាប់ផលិតតែភូអឺ ។ គណៈកម្មាធិការពូជតែល្អចិនបានកំណត់ចំនួនពីរដងថា តែស្លឹកធំមឹងឃូជាពូជតែល្អបែបប្រពៃណីក្នុងចំណោមពូជតែល្អរបស់ប្រទេសចិន។

 

  

តែពីនតោ គឺជាតែល្អបំផុតក្នុងឧស្សាហកម្មតែភូអឺ របស់ប្រទេសចិន ជាតំណាងដ៏ពិសេសនៃតែស្លឹកធំ​មឹងឃូ ហើយត្រូវបានទទួលស្គាល់ ពីឧស្សាហកម្មតែថាជាតែល្អបំផុតក្នុងចំណោមតែដែលមានគុណភាពខ្ពស់។  បន្ទាប់ពី៤៧ ឆ្នាំមក "សៀវហ្វ៉ាធរ" បានចូលប្រទេសបារាំង ហើយតែពីនតោ នឹងចូលទីផ្សារបារាំងម្តងទៀតនៅពាក់កណ្តាលខែឧស៕

អ្នកសារព័ត៌មាន៖ យ៉ាង ជានយូ

អ្នកបកប្រែ៖ Li Zha  Luo Yangfeihan

Beautiful China, pleasant journey | តែ ភូអឺ ចិនដែលបានចូលដល់ប្រទេសបារាំង ៤៧ ឆ្នាំ