ស្រុក Fuhai នៃភូមិភាគស្វយ័ត Xinjiang បានរៀបចំពិធីបុណ្យវប្បធម៌គង្វាលពពែ Aletai រាប់លានក្បាល

2023-06-06 16:28:28
ប្រភព:CRI

ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ ពិធីបុណ្យវប្បធម៌គង្វាលសត្វពពែ Aletai រាប់លានក្បាលបានរៀបចំឡើងនៅស្រុក Fuhai នៃតំបន់ Aletai ភូមិភាគស្វយ័ត Xinjiang ប្រទេសចិន។អ្នកគង្វាលសត្វបានស្លៀកពាក់សម្លៀកបំពាក់ជនជាតិនឹងគង្វាលសត្វតាម«ផ្លូវគង្វាលសត្វ»ដ៏បុរាណទៅកាន់វាលស្មៅដែលសម្បូរទឹក និងស្មៅនៅរដូវក្តៅ។តាមព័ត៌មានបានឲ្យដឹងថាសព្វថ្ងៃនេះតំបន់ Aletai បានរក្សាទុក និងប្រើប្រាស់ខ្សែផ្លូវគង្វាលសត្វដ៏វែងជាងគេនិងមានភាពពេញលេញជាងគេក្នុងប្រទេសចិនរហូតដល់ទូទាំងពិភពលោកផងដែរ៕

ស្រុក Fuhai នៃភូមិភាគស្វយ័ត Xinjiang បានរៀបចំពិធីបុណ្យវប្បធម៌គង្វាលពពែ Aletai រាប់លានក្បាល