រមណីយដ្ឋានយ៉ាងហ្សូងហៃនៃក្រុងគុនមីងរៀបចំពិធីវប្បធម៌ផ្លែ waxberry

2023-06-08 10:31:37
ប្រភព:ស៊ីហួចិន

ថ្ងៃទី២ ខែមិថុនា រមណីយដ្ឋានយ៉ាងហ្សូងហៃនៃក្រុងគុនមីងរៀបចំពិធីវប្បធម៌ផ្លែ waxberry។ ដោយទទួលការប៉ះពាល់ពីអាកាសធាតុ ផ្លែ waxberryនៅឆ្នាំនេះមានទិន្នផលមិនខ្ពស់ទេ ប៉ុន្តែគុណភាព និងកម្រិតផ្អែមគឺខ្ពស់ជាងឆ្នាំមុន។ ពិធីបុណ្យវប្បធម៌ផ្លែ waxberry លើកនេះ បានរៀបចំការប្រកួតប្រជែង "ស្តេចអាហារ" សម្រាប់ផ្លែ waxberry ការបរិភោគអាហារពិសេសក្នុងតំបន់ ពិធីជប់លៀងផ្លែ waxberry តាមដងផ្លូវ ពិធីបុណ្យតន្ត្រីជាដើម។ ក្រៅពីនេះ ភ្ញៀវទេសចរអាចបេះផ្លែ waxberryផង និងគយគន់ទេសភាពក្នុងរមណីយដ្ឋានយ៉ាងហ្សូងហៃផង ពួកគេអាចបោះជំរុំ គយគន់សមុទ្រផ្កា បរិភោគអាហារឆ្ងាញ់ និងលេងកម្សាន្តអាងទឹកក្តៅជាដើម៕

អ្នកកាសែត ៖ Kang Jing Li Zongrong Jiang Tao Zhu Lin

អ្នកបកប្រែ ៖ Li Zha

រមណីយដ្ឋានយ៉ាងហ្សូងហៃនៃក្រុងគុនមីងរៀបចំពិធីវប្បធម៌ផ្លែ waxberry