តំបន់ពិព័រណ៍ខេត្តយូណានបានបង្ហាញខ្លួនក្នុងពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន (ក្រុងសិនជិន) លើកទី១៩

2023-06-12 18:44:12
ប្រភព: កាសែតយូណានដេលី

ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន (ក្រុងសិនជិន) លើកទី១៩ បានប្រារព្ធនៅថ្ងៃទី៧ ខែមិថុនា ហើយខេត្តយូណានបានបង្ហាញខ្លួនដ៏អស្ចារ្យជាមួយនឹងប្រធានបទ "ជីវិតបែបយូណាន"។

ពេលដើរចូលក្នុងតំបន់ពិព័រណ៍ខេត្តយូណាន អ្នកផ្សព្វផ្សាយនិម្មិតនៃទេសចរណ៍វប្បធម៌យូណានឈ្មោះ "Caiyun"នៅលើអេក្រង់ធំ និងកំពុងណែនាំ "ការភ្ញាក់ផ្អើលដែលមានកំណត់" នៃទេសចរណ៍វប្បធម៌យូណានទៅកាន់ពិភពលោកជាច្រើនភាសា។ ក្រោមការណែនាំនៃ "Caiyun"លោកអ្នកអាចតាមដានការធ្វើដំណើររបស់ សៀ ស្យាខឺ នៅខេត្តយូណានដើម្បីដើរកម្សន្ត និងចាប់អារម្មណ៍អាហារឈ្ងុយឆ្ងាញ់  ភ្នំនិងទន្លេដ៏ស្រស់ស្អាត ទំនៀមទម្លាប់ប្រជាប្រិយជាដើម ដែលត្រូវបានបង្ហាញក្នុងពិព័រណ៍នេះ។

សហគ្រាសវប្បធម៌ឆ្នើមចំនួន៣២នៃខេត្តយូណានបានបង្ហាញផលិតផលវប្បធម៌ និងច្នៃប្រឌិតដ៏ប្រណីតរបស់ពួកគេក្នុងពិព័រណ៍នេះ រួមមានស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីដូចជា ផលិតផលប៉ាក់ជនជាតិយី ក្បឿងឆ្មា គ្រឿងស្មូនពណ៌ស្វាយ និងកសិផលលក្ខណៈពិសេសខេត្តយូណាន ដូចជា តែ កាហ្វេ និងផ្លែឈើជាដើម។ ពិព័រណ៍វប្បធម៌នេះនឹងបន្តរហូតដល់ថ្ងៃទី១១ខែមិថុនា៕

អ្នកសារព័ត៌មាន ៖ ឈីន មីងយ៉ូ

អ្នកបកប្រែ ៖ Shen Yan

តំបន់ពិព័រណ៍ខេត្តយូណានបានបង្ហាញខ្លួនក្នុងពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន (ក្រុងសិនជិន) លើកទី១៩