ជីវិតបែបយូណាន|ម៉ោង ស៊ឺឈីន ទាំង ១២ នៅខេត្តយូណាន

2023-06-12 18:49:28
ប្រភព:គេហទំព័រយូណាន

នៅសម័យបុរាណជនជាតិចិនបានបែងចែកមួយថ្ងៃទៅជា១២ស៊ឺឈឹនដែលមួយស៊ឺឈឹនស្មើនឹង២ម៉ោងនាពេលបច្ចុប្បន្ន។នៅក្នុងខេត្តយូណានដ៏ចម្រុះពណ៌ម៉ោងស៊ឺឈឹនទាំង១២បានបង្កើតជាទិដ្ឋភាពដ៏អាថ៌កំបាំងនិងទាក់ទាញរួមមានដំរីអាស៊ីដែលធ្វើដំណើរទៅតំបន់ខាងជើងសត្វរំពេជំពុះក្រហមដែលហើរបានចម្ងាយយ៉ាងឆ្ងាយមកក្រុងគុនមីងព្រៃព្រឹក្សាតំបន់ត្រូពិចនៅស៊ីសាំងប៉ានណាទេសភាពដ៏ស្រស់ស្អាតលើភ្នំឆាងសាននិងតាមមាត់បឹងអឺហៃផ្ទៃមេឃដ៏ធំល្វឹងល្វើយនៅក្រោយពេលភ្លៀងតាមបឹងលូគូព្រមទាំងរថភ្លើងល្បឿនលឿនដឹកទំនិញ​ ដែលចេញដំណើរពីខេត្តយូណាននៅពេលព្រឹកហើយទៅដល់ប្រទេសឡាវនាពេលយប់។

 

-ជឺស៊ឺ (ម៉ោង ២៣:០០-០១:០០)

នៅមណ្ឌលស្វយ័តជនជាតិតៃស៊ីសាំងប៉ានណាមានមនុស្សម្នាជាច្រើនដែលមិនចង់ចូលគេងហើយទៅទស្សនាផ្សាររាត្រីដើម្បីភ្លក់អាហារឆ្ងាញ់និងគយគន់ទេសភាពនាពេលរាត្រីដ៏ស្រស់ស្អាត។

 

-ឆូវស៊ឺ (ម៉ោង០១:០០-០៣:០០)

ក្រោយពីបានធ្វើការពេញមួយថ្ងៃមនុស្សម្នាស្ទើរចូលគេងគ្រប់គ្នាប៉ុន្តែក្នុងផ្សារផ្កាតូវណាននៅតែមានភាពមមាញឹកខ្លាំង។តាមស្ថិតិរាល់ផ្កា១០ទងនៅក្នុងប្រទេសចិនគឺមាន៧ទងមកពីផ្សារនេះ។

  

 

-យីនស៊ឺ (ម៉ោង ០៣:០០-០៥:០០)

នៅពេលព្រលឹមស្រាងៗអ្នកនេសាទដែលរស់នៅក្នុងភូមិហ៊ឺពួតាមមាត់បឹងទានឈឺបានភ្ញាក់ពីដំណេកហើយឡើងទូកត្រៀមចេញនេសាទត្រី។

        

 

-ម៉ោងស៊ឺ (ម៉ោង ០៥:០០-០៧:០០)

ពន្លឺថ្ងៃពេលព្រឹកទី១ចែងចាំងលើកំពូលភ្នំព្រឹលម៉ីលីបញ្ចេញនូវភាពត្រចះត្រចង់នៅគ្រប់ទីកន្លែង។នៅទីឆ្ងាយពពកនិងអ័ព្ទមិនទាន់រសាត់តែផ្សែងបានសាយភាយចេញពីចង្ក្រានក្នុងផ្ទះអ្នកភូមិហើយ។

        

 

-ឈឹនស៊ឺ (ម៉ោង ០៧:០០-០៩:០០)

ថ្ងៃមួយរបស់ប្រជាជនខេត្តយូណានភាគច្រើនគឺចាប់ផ្តើមពីគុយទាវមួយចាន។ក្រោយពីបានបរិភោគអាហារពេលព្រឹកពន្លឺថ្ងៃដ៏កក់ក្តៅចែងចាំងលើដីស្រែរាងជណ្តើរជនជាតិហានីដ៏ឧស្សាហ៍ព្យាយាមក៏ចាប់ផ្តើមធ្វើស្រែចំការនៅថ្ងៃតែមួយ។

      

 

-ស៊ីស៊ឺ (ម៉ោង០៩:០០-១១:០០)

ព្រះអាទិត្យនៅចំកណ្តាលអាកាសផ្ការីកស្គុះស្គាយលើផ្ទៃបឹងលូគូតំបន់ដីក្រហមក្នុងខណ្ឌតុងឈួននៃក្រុងគុនមីងបញ្ចេញនូវសម្រស់ដ៏ស្អាតពណ៌ក្រហមដែលប្រកបដោយកម្លាំងទាក់ទាញ។

        

 

-អ៊ូស៊ឺ (ម៉ោង ១១:០០-១៣:០០)

លក្ខខណ្ឌធម្មជាតិនិងទីតាំងភូមិសាស្ត្រដ៏អំណោយផលបានធ្វើឱ្យខេត្តយូណានសម្បូរទៅដោយអាហារដ៏មានឪជារសគ្រប់ប្រភេទនិងបានធ្វើឱ្យបាយថ្ងៃត្រង់របស់ប្រជាជនខេត្តយូណានកាន់តែមានភាពសម្បូរបែប។

            

 

-វៃស៊ឺ (ម៉ោង១៣:០០-១៥:០០)

ក្នុងពេលដែលមានកម្តៅថ្ងៃខ្លាំងជាងគេក្នុងមួយថ្ងៃនេះតាមទន្លេឡានឆាងមានពិធីអបអរបុណ្យបាចទឹកដ៏អធិកអធមហើយនៅតាមមាត់បឹងឈុយហ៊ូក្នុងក្រុងគុនមីងភ្ញៀវទេសចរពីរបីនាក់កំពុងលេងកំសាន្តនិងលំហែកាយយ៉ាងសប្បាយរីករាយ។

        

 

-សឹនស៊ឺ (ម៉ោង ១៥:០០-១៧:០០)

ទៅផឹកតែមួយកំសៀវនៅក្រុងធឹងឈុងនិងឃុំបុរាណហឺសួនដែលអាចជួយបំបាត់នូវភាពនឿយហត់ក្នុងខ្លួន។

  

 

-យូវស៊ឺ (ម៉ោង ១៧:០០-១៩:០០)

នៅស្រុកស្វយ័តជនជាតិយីណានជីននៃមណ្ឌលស្វយ័តជនជាតិបៃតាលីកម្មវិធីរាំរបាំ“លើកម្ហូប”បានទាក់ទាញក្រសែភ្នែករបស់ភ្ញៀវគ្រប់រូបចំណែកនៅក្នុងពិធីជប់លៀងតាមផ្លូវវែងរបស់ជនជាតិហានីមានភ្ញៀវរាប់ពាន់នាក់កំពុងផឹកស្រានិងបរិភោគអាហារឆ្ងាញ់ជាមួយគ្នា។

    

 

-សៀនស៊ឺ (ម៉ោង ១៩:០០-២១:០០)

ក្រោយពីសុរិយាអស្តង្គតភ្លើងក្នុងទីក្រុងបានបំភ្លឺយប់ងងឹត។នៅទីធ្លាក្នុងក្រុងបុរាណទូឃឺជុងក្រុងសាំងគ្រីឡាមណ្ឌលស្វយ័តជនជាតិទីបេត៍ទីឈីងគេកំពុងរាំរបាំគួជួងយ៉ាងសប្បាយរីករាយ។

  

 

-ហៃស៊ឺ (ម៉ោង ២១:០០-២៣:០០)

ប៉ុន្តែតាមផ្លូវតូចក្នុងទីក្រុងនៅតែមានលក់អាហារឆ្ងាញ់និងពិសេសគ្រប់ប្រភេទដូចជាសាច់អាំងតូចស្រុកចាវធុងជើងមាន់អាំងស្រុកជីនសួយនិងគុយទាវឆាជាដើម។លោកអ្នកអាចដាក់ម្ទេស​មុខជានឹងអាចធ្វើឱ្យលោកអ្នកពេញចិត្តជាមិនខាន។

  

អ្នកបកប្រែ ៖ Shen Yan

ជីវិតបែបយូណាន|ម៉ោង ស៊ឺឈីន ទាំង ១២ នៅខេត្តយូណាន